អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយគណៈប្រតិភូកាកបាទក្រហមវៀតណាម


កក្រក​ ៖​ នៅថ្ងៃព្រហស្បតិ៍​ ៣កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ នេះ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ ​កាកបាទក្រហមកម្ពុជា​ បានទទួលស្វាគមន៍​ និងសំណេះសំណាល​ជាមួយគណៈប្រតិភូ​កាកបាទក្រហម​វៀតណាម​ ដែលដឹកនាំដោយ​ លោកវេជ្ជ.​ ត្រាន់​ គួកហ៊ុង​ អនុប្រធាន​កាកបាទក្រហម​វៀតណាម​ ដែលពិធីនេះប្រព្រឹត្ត​ទៅនៅទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ​ លោកជំទាវ អគ្គលេខាធិការ​ បានពាំនាំ​ប្រសាសន៍របស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំ​សួរសុខទុក្ខ​ និងសម្តែង​នូវកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅចំពោះ​ដំណើរទស្សនកិច្ច​របស់គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម។​ ជាមួយគ្នានោះ​ ​លោកជំទាវ​អគ្គលេខាធិការរងទី១​ រួមជាមួយ​ថ្នាក់ដឹកនាំ​នៃនាយកដ្ឋាន ៤​ បានធ្វើបទបង្ហាញស្តីពីកាកបាទក្រហមកម្ពុជា​ និងចែករំលែក​នូវបទពិសោធន៍​ក្នុងការដឹកនាំសមាគមជាតិ​ ក៏ដូចជាសមិទ្ធផលសំខាន់ៗមួយចំនួនដែលបានសម្រេច​នាពេលកន្លងមក​ ក្នុងការជួយសម្រាល​ការលំបាកជូនប្រជាជនរងគ្រោះ​ និងជនងាយរង​គ្រោះគ្រប់ប្រភេទ​នៅទូទាំងប្រទេស។​

បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា​ បានចែករំលែកទៅកាន់ប្រតិភូកាកបាទក្រហមវៀតណាម​ ដែលបានស្នើសុំសិក្សាពី​បទពិសោធន៍របស់​កក្រក​ ក្នុងការរកមូល​និធិបានជោគជ័យ​ តាមរយៈ​ការប្រារព្ធទិវា​ ៨​ ឧសភា​ ផងដែរ។

ទន្ទឹមនឹងនោះ លោកវេជ្ជ.​ ត្រាន់​ គួកហ៊ុង​ អនុប្រធានកាកបាទក្រហម​វៀតណាម​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហម​កម្ពុជា ដែលបាន​ទទួលស្វាគមន៍​យ៉ាងកក់ក្តៅ​ និងចែករំលែកបទពិសោធន៍ដ៏មានសារៈសំខាន់ជាច្រើន​ ហើយដែលតែងតែបង្កលក្ខណៈឱ្យ​សមាគមជាតិទាំង​ពីរ​ក្លាយជាដៃគូ​សហប្រតិបត្តិការដ៏ល្អ​ដើម្បីជួយគ្នា​ក្នុងការផ្តល់សេវាកម្ម​មនុស្សធម៌ដល់​ជនរងគ្រោះ​ និងជនងាយរងគ្រោះទាំងឡាយ។

សូមបញ្ជាក់ថា​ នេះជាទស្សនកិច្ចលើកទី​ ១​ របស់ប្រតិភូកាកបាទក្រហមវៀតណាម​ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការត្រីភាគី​ កម្ពុជា-វៀតណាម-ឡាវ​ លើកទី​ ៣​ (២០១៧-២០២២)​ ស្តីពីកិច្ចប្រជុំប្រចាំឆ្នាំ​ និងការចែក​រំលែកព័ត៌មាននិង​បទពិសោធន៍​ ហើយគណៈប្រតិភូនេះ​នឹងទស្សនកិច្ច​នៅសាខាកក្រករាជធានីភ្នំពេញ​ និង​សាខាកក្រកសៀមរាប​ទៀតផង៕