អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ទទួលជួបស្វាគមន៍ប្រតិភូអង្គការឡៃហ្វរដឹវើល (Light For The World-Nederland)


កក្រក​ ៖ នៅទីស្នាក់ការកណ្តាល​កាកបាទក្រហម​កម្ពុជា នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នេះ​ លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិការង នាយកដ្ឋាន​ធនធានមនុស្ស និងសហការី​ បានទទួលជួបស្វាគមន៍​ប្រតិភូអង្គការ​ឡៃហ្វរដឹវើល (Light For The World-Nederland) ដឹកនាំដោយលោក Matthijs Nederveen អ្នកជំនាញផ្នែក​ច្នៃប្រឌិត និងយុទ្ធសាស្ត្រ​ដៃគូ(Innervation and strategic partnership) និងលោកPaul Mbatia អ្នកជំនាញ​អភិវឌ្ឍន៍កម្មវិធី(Business Development specialist)។

ជំនួបសំណេះ​សំណាលនេះ មានគោលបំណង​ណែនាំឱ្យស្គាល់គ្នា​រវាងដៃគូសហ​ប្រតិបត្តិការ ជាមួយអ្នកអនុវត្ត​គម្រោងដាក់​បញ្ចូលពិការ​ភាពក្នុងការងារ​សុវត្ថិភាពចរាចរណ៍ (Disability Inclusion in Road Safety Project) របស់កាកបាទក្រហម​កម្ពុជា។

ក្នុងឱកាសនោះ​ លោកជំទាវ សោម សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ពិតជាសប្បាយចិត្តណាស់ ដែលអង្គការឡៃហ្វរដឹវើល បានជួយគាំទ្រ​ដល់គម្រោងដាក់​បញ្ចូលពិការភាពក្នុងការងារសុវត្ថិភាព​ចរាចរណ៍ តាំងពីឆ្នាំ២០១៦ រហូតដល់​បច្ចុប្បន្ន ហើយនឹង​សង្ឃឹមថា បន្តសហការ ​និងគាំទ្រកាកបាទក្រហមកម្ពុជាបន្តទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់ការដាក់បញ្ចូលជនពិការទៅក្នុងកម្មវិធីគម្រោង​របស់កាកបាទក្រហម​កម្ពុជាដោយមិនទុក​នរណាម្នាក់ចោល។

ជាមួយគ្នានេះ​ ប្រតិភូឡៃហ្វរដឹវើល ដែលជាម្ចាស់​ជំនួយបានកោតសរសើរ​នូវសកម្មភាព​ដែលគម្រោង បានអនុវត្តលើការដាក់បញ្ចូលពិការភាពក្នុងការអភិវឌ្ឍ ដោយយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាជនពិការបានដើរតួ​យ៉ាងសំខាន់ក្នុង​ការផ្សព្វផ្សាយសិទ្ធិជន​ពិការ ការងារលើក​កម្ពស់ការដាក់ បញ្ចូលជនពិការក្នុងការអភិវឌ្ឍ​ការផ្សព្វផ្សាយ​ការងារសុវត្ថិភាព​ចរាចរណ៍ និងដើរតួនាទីជាគំរូក្នុងការផ្លាស់ប្ដូរឥរិយាបថ​មិនរើសអើង​មកលើជនពិការ ​និងអនុវត្តច្បាប់ចរាចរណ៍​បានយ៉ាងខ្ជាប់ខ្ជួន ​ដើម្បីបង្ការ ខ្លួនពីការស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍៕