អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាប្រារព្ធ ខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨


កក្រក​ ៖​ នៅព្រឹកថ្ងៃ​អង្គារ ៩រោច ​ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមានសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ជាព្រះប្រធាន​កិត្តិយស និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធ​មិទ្ទីងថ្នាក់ជាតិ​ ដើម្បី​អបអរសាទរខួបទី ១៥៥ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។

 

បន្ថែមពីការថ្លែង​អំពីវឌ្ឍនភាព​របស់កាកបាទក្រហម​កម្ពុជា ក្នុងឱកាសនោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានក្រាបបង្គំ​ទូលថ្វាយនូវព្រះមហា​ករុណាទិគុណដ៏ជ្រាលជ្រៅ​បំផុតថ្វាយ ព្រះករុណា​ព្រះមហាក្សត្រ និងសម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតាជាតិខ្មែរ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដែលជា​និច្ចកាល ព្រះអង្គតែងប្រទាន​ព្រះរាជូបត្ថម្ភ​ដ៏ថ្លៃថ្លានូវព្រះរាជទ្រព្យគាំទ្រដល់​កាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណ​ចំពោះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរស​ជនជាតិ អន្តរជាតិ ព្រមទាំងអង្គពិធីទាំងមូលផងដែរ។

 

ជាមួយគ្នានោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្តែង​នូវក្តីរីករាយ និងអបអរសាទរ​ចំពោះការប្រារព្ធ​ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ព្រមទាំងបាន​វាយតម្លៃខ្ពស់​ចំពោះសកម្មភាព​របស់កាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌​កន្លងមកក្នុងការជួយ​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុតបានទាន់​ពេលវេលា ដែលធ្វើឱ្យ​ពួកគាត់ទទួល​បានភាពល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅដល់ សប្បុរសជន ជាតិ និងអន្តរជាតិ​ទាំងអស់ ដែលបាន​ចំណាយនូវថវិកា​ទ្រព្យធនផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយសកម្មភាព​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា​ដើម្បីបម្រើ​លើវិស័យមនុស្សធម៌ ហើយតាមរយៈប្រធានបទឆ្នាំនេះ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល” គឺពិតជាមានន័យគ្រប់គ្រាន់​សម្រាប់សកម្មភាពរួម​របស់កាកបាទក្រហមកម្ពុជាដែលបាននិងកំពុងធ្វើសកម្មភាពរៀងរាល់ថ្ងៃនេះ។

 

សូមបញ្ជាក់ថា តួលេខ​បឋមនៃមូលនិធិ​ដែលកាកបាទក្រហមកម្ពុជា​ទទួលបានពី សប្បុរស​ជនជាតិ និងអន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺមានចំនួនសរុប ១៨.០២៨.៦៦៨$ (ដប់ប្រាំបីលាន ពីរម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី ដុល្លារអាមេរិក)៕