អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចូលរួមប្រារព្វទិវាឆ្មបជាតិ អន្តរជាតិ


កក្រក ៖ ដើម្បីចូលរួម​អបអរទិវា​ឆ្មបជាតិ អន្តរជាតិ ៥ឧសភា ខាងមុខនេះ​នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការ​កណ្តាលកាកបាទក្រហម​កម្ពុជា រួមជាមួយ ឯកឧត្តម​ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និងជាប្រធាន​កិត្តិយសក្លឹបយុវជន កាកបាទក្រហម​កម្ពុជា នៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងគ្រូ​ទីប្រឹក្សាយុវជន អ្នកគ្រូ លោកគ្រូ​ជាវេជ្ជបណ្ឌិត ព្រមទាំង​សមាជិក​យុវជន កាកបាទក្រហម​កម្ពុជា ជានិសិ្សតពេទ្យ​ផ្នែកថែទាំ​វិជ្ជាសាស្រ្ត ពេទ្យឆ្មប អាជ្ញាធរ​មូលដ្ឋាន និងយុវជនសហភាព​សហព័ន្ធយុវជន​កម្ពុជា ឃុំពាមរាំង សរុបចំនួន ៣៥នាក់ បានចុះសួរ​សុខទុក្ខ ពិនិត្យផ្ទៃពោះ ព្រមទាំងផ្តល់​ប្រឹក្សាយោបល់ និងផ្ដល់ថ្នាំ​វីតាមីន ថ្នាំជាតិដែក​មួយចំនួន ដល់ស្ត្រី​មានផ្ទៃពោះ ចំនួន ៥៧នាក់ រស់នៅក្នុង​ភូមិចំនួន៣ ក្នុងឃុំពាមរាំង ស្រុក​លើកដែក។

 

ក្នុងមតិសំណេះសំណាល​របស់ឯកឧត្តម បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើសាកសួរ​សុខទុក្ខរបស់​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រ​ហមកម្ពុជា ក៏ដូចជម្រាប​ជូនសារលិខិតសេចក្តីអំពាវនាវរបស់​សម្តេចប្រធាន ក្នុងឱកាសទិវា ឆ្មបជាតិ អន្តរជាតិ ៥ ឧសភា សម្តេច​បានសំណូមពរគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ បន្ដជួយវិនិយោគ​ផ្នែកការងារឆ្មប ដើម្បី​សង្រ្គោះជីវិតស្រ្តីជាមាតា ទារក និងកុមារនៅកម្ពុជា។ តាមរយៈសារលិខិត​ចូលរួមអបអរសាទរ​ទិវាឆ្មបជាតិ និងអន្ដរជាតិ ក្រោមប្រធានបទ«ឆ្មបនាំមកនូវការ​ថែទាំប្រកបដោយ​គុណភាព» សម្តេចបាន​អំពាវនាវដល់​បងប្អូនក្មួយៗជាស្រ្តីគ្រប់រូប​សូមមក​ទទួលការពិនិត្យ ថែទាំឱ្យបាន​ទៀងទាត់ ពីឆ្មបជំនាញ​ដែលបានទទួល​ការបណ្តុះបណ្តាល ត្រឹមត្រូវ ទាំងក្នុង​ពេលពរពោះ ពេល​សម្រាលកូន និងក្រោយពេល​សម្រាល​តាមការកំណត់ណាត់ជួប​របស់គ្រូទេព្យ ដើម្បីទទួល​បានសុខភាព​ល្អប្រសើរទាំងមាតា និងទារក។

សូមបញ្ជាក់​ផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ ​នៃផែនការ​សកម្មភាពរួម​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ​ដើម្បីសុខភាពស្ដ្រី និងកុមារ។