អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តខេត្តឧត្តរមានជ័យ ប្រារព្ធ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨


សាខាកក្រកខេត្តឧត្តរមានជ័យ ៖ នៅរសៀល​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានប្រារព្ធ​ខួបអបអរទី ១៥៥ នៃទិវាពិភព​លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហម​កម្ពុជា មានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុក​នរណាម្នាក់ចោល» ក្រោម​អធិបតីភាព ឯកឧត្តម គន់ គីម គណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា អនុសាខា ក្រុមប្រតិបត្តិ​សាខា អនុសាខា​ អាជ្ញាធរ​ដែនដី អង្គភាពមន្ទីរជុំវិញខេត្ត ​យុវជន​កាយរឹទ្ធជាតិកម្ពុជា និងយុវជន​កាកបាទក្រហម​កម្ពុជា សរុបចំនួន ៧៧៦នាក់ ដែលធ្វើឡើង​នៅសាល​ប្រជុំមន្ទីរ​ទំនាក់ទំនងសភា​ខេត្តឧត្តរមានជ័យ។

ទិវានេះប្រព្រឹត្តទៅ​នៅក្នុងគោលបំណង​ដូចតទៅ៖
_ រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជា​ស្ថាបនិករបស់កាកបាទក្រហម
_ យល់ដឹងអំពីប្រវត្តិ​ចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ
_ គៀរគររកមូលនិធិ​ពីសប្បុរសជនទាំងអស់​ និងឆ្លើយតប​ឲ្យបានទាន់ពេលវេលា​ក្នុងការជួយសង្រ្គោះ និងជនងាយរងគ្រោះផងដែរ៕