អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣០០គ្រួសារ​នៅក្នុង​ខេត្ដ​កំពង់ឆ្នាំង​បានទទួល​អំណោយ​ពី កាកបាទ​ក្រហម​កម្ពុជា


ទឹកជំនន់​ទន្លេមេគង្គ រួម​នឹង​ទឹកភ្លៀង​បាន​ជន់​លិច​លំនៅ​ដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ ផល​ដំណាំ ស្រែ​ស្រូវ អាយុជីវិត​មនុស្ស សត្វពាហនៈ និង​ជ្រូក មាន់ ទា ជាដើម។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១១ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​​កម្ពុជា រួម​ជា​មួយ​ឯកឧត្តម ទូច ម៉ា​រី​ម អភិបាលខេត្ដ​កំពង់ឆ្នាំង​បាន​នាំ យក​អំណោយ​មួយចំនួន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣០០គ្រួសារ មកពី​ឃុំ៤គឺ ឃុំ​កំពង់ត្រឡាច អំពិល​ទឹក តា​ជេស និង​ឃុំ​ច្រេស​នៅក្នុង​ស្រុក​កំពង់់ត្រឡាច។
 
តាម​របាយការណ៍​គណៈ​អភិបាលស្រុក​បាន​ឱ្យ​ដឹង​ថា ឃុំ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​មាន ១០ ឃុំ ហើយ​មាន​ឃុំ ៦ ដែល​ត្រូវ​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​រួមមាន ឃុំ​អំពិល​ទឹក លង្វែក ពា​នី ឈូកស និង​ឃុំ​ថ្ម​ឥដ្ឋ។ ផ្ទះ​ប្រជាជន​លិច​ទឹក​មាន ២៤៣៥ខ្នង ប្រជាជន​ជម្លៀស​មាន ១០៧៧គ្រួសារ និង​ប៉ះពាល់​ដល់​សាលារៀន៥ខ្នង វត្ដ៧ និង​មាន​មនុស្ស​ស្លាប់ ៥នាក់​ដោយសារ​លង់ទឹក(ស្រី ៣)។ 
 
ក្នុងឱកាស​នោះដែរ​លោកជំទាវ ពុំ ចន្ទី​នី ក៏បាន​ពាំនាំ​មតិ​ផ្ដាំ​សួរសុខទុក្ខ​ពី​សំណាក់ លោកជំទាវ​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ព្រមទាំង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​កុំឱ្យ​ កូនចៅ​លេង​ទឹក និង​ត្រូវមាន​ក្ដីសង្ឃឹម​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃមុខ​ទៀត។ 
 
គ្រួសារ​រងគ្រោះនីមួយៗ ទទួលបាន អង្ករ ៣០គ​ក្រ ជា​អំណោយ​កាកបាទក្រហម និង​ឃី​ត​មួយកញ្ចប់(ទឹក​សុ​ទ្ឋ M 150 មី ត្រីខ ទឹកត្រី ក្រដាសអនាម័យ សាប៊ូកក់សក់ ទឹកដោះគោឆៅ កាហ្វេ សាច់ក្រក ប្រេងកូឡា ថ្នាំដុសធ្មេញ ច្រាស​ដុសធ្មេញ សំឡី​អនាម័យ)ជា​អំណោយ​របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា។ បន្ថែម​ពីលើ​នេះ ​ឯកឧត្តម​ត្រាំ អ៊ីវតឹក ជា​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានផ្ដល់​នូវ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២ម៉ឺន​រៀល និង​ទឹក​ស៊ី អ៊ីវ ១ដប​ក្នុង​មួយ​គ្រួសារ។