អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា បិទវគ្គបណ្តុះបណ្តាល ស្តីពី គន្លឹះដើម្បីភាព ជោគជ័យ និងភាព ជាអ្នកដឹកនាំនៅខេត្តកំពង់ឆ្នាំង


សាខាកក្រកខេត្តកំពង់ឆ្នាំង​ ៖​ ថ្ងៃ សុក្រ ៧ កើត ខែ ចេត្រ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ សាខាកក្រក ខេត្តកំពង់ឆ្នាំង សហការជាមួយ  កាកបាទក្រហមកម្ពុជា  បានរៀបចំ (Operacy) រយៈពេល ៤ថ្ងៃ គឺ ២០-២៣ ខែមីនា ឆ្នាំ ២០១៨​​ ក្រោម អធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិកា រងទី ២ របស់កក្រក ឯកឧត្តម ហ៊ី​ ណាត ប្រធានគណៈកម្មាធិការសាខាកក្រកខេត្តកំពង់ឆ្នាំង លោកគ្រូ Christopher Lee ស្ថាបនិកមជ្ឈមណ្ឌល​អភិវឌ្ឍន៍​មនុស្ស និងផែនដី (HEDC) និងលោក លោកស្រីជាសិក្ខាកាម ដែលមាន​សមាសភាពមកពី​ សាខា​បាត់ដំបង ត្បូងឃ្មុំ ខេត្តព្រះសីហនុ​និងសាខាកំពង់ឆ្នាំង សរុប ៦០ នាក់ ស្រី ១៤នាក់ ស្ថិតក្នុង​ភូមិស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅសណ្ឋាគារ​រស្មីសុខាញ៉ូយ៉ក។

ក្នុងនោះផងដែរ ឯកឧត្តម​អគ្គលេខាធិការរងទី២​ បានផ្តាំផ្ញើក្តី​នឹករលឹក​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កក្រក និងបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះលោកគ្រូ​អ្នកគ្រូនឹងសិក្ខាកាមទាំងអស់​ដែលបានខិតខំ​សិក្សារៀនសូត្រ​ដោយយកចិត្ត​ទុកដាក់ និងទទួល​បានលទ្ធផល​ជោគជ័យ។

ចុងក្រោយ​ ឯកឧត្តម​ បានផ្តល់វត្តមានចែកវិញ្ញាបនបត្រជូនសិក្ខាកាម និងថតរូបជាអនុស្សាវរីយ៍ប្រកបដោយ​បរិយាកាសរីករាយ ។

សិក្ខាកាមទាំងអស់​មានក្តីសប្បាយរីករាយ នឹងសូមគោរពជូនពរ​ឯកឧត្តម នឹងសហការី​ជួបប្រទះព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ៕