អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

៣៥០គ្រួសារ​មកពី​ស្រុក​បាកាន និង​ស្រុក​កណ្ដៀង​ក្នុង​ខេត្ដ​ពោធិ៍សាត់​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា


ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១១ លោកជំទាវ​ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​នាំនូវ​អំណោយ​ជា​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ១៤០គ្រួសារ​មកពី​ស្រុក​បាកាន និង១០គ្រួសារ​មកពី​ស្រុក​កណ្ដៀង ខេត្ដ​ពោធិ៍សាត់។ ឯកឧត្តម ​ខូយ សុខា ប្រធាន​កិ​ត្ដិ​យស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោធិ៍សាត់ បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា ដោយសារតែ​ទឹកជំនន់​មកពី​បឹង​ទន្លេសាប​រួម​ជា​មួយ​ទឹកភ្លៀង​បាន​ធ្វើ​ឱ្យ​ ប្រជាជន​នៅក្នុង​ស្រុក​បាកាន​ចំនួន ៣៨៦គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព ហើយ ២៣៤០គ្រួសារ​ទៀត​នៅ​ខ្វះ​ស្បៀងអាហារ ស្រូវ​ចំនួន ១០១៩០ហិច​តា​ត្រូវ​លិចលង់ ហើយ​ប៉ះពាល់​ដល់​សាលា​រៀន ៩ខ្នង និង​មាន​មនុស្ស​ស្លាប់ ២នាក់។

លោកជំទាវ ពុំ ចន្ទី​នី ក៏បាន​ពាំនាំ​នូវ​ការ​ព្រួយ​បារម្ភ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោក​ជំទាវ​កិ​ត្ដិ ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ជូន​ដល់​ប្រជាជន។ ថ្វី​ដ្បិតតែ​លោកជំទាវ​មិនបាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​ប៉ុន្ដែទឹកចិត្ត និងមនោសញ្ចេតនារបស់លោជំទាវទាំងពីរនៅជាប់ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច។ លោកជំទាវ​ ពុំ ចន្ទី​នី បាន​ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ឱ្យ​ ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ដល់​កូនចៅ​កុំ​ឱ្យ​លេង​ទឹក​និង​សូមកុំ​ ឱ្យ​មាន​នណា​ម្នាក់​លង់ទឹក​ស្លាប់​ដោយ សារ​ផឹកស្រា និង​បញ្ជាក់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ប្រើប្រាស់ និង​ផឹក​ទឹក​ស្អាត​រួម​ជាមួយ​អនាម័យ​ចៀសវាង​មាន​គ្រោះថ្នាក់​ដោយ​ការ​ខ្វះ​ ការ​គិតគូរ​ដល់​សុខភាព លោកជំទាវ​អគ្គលេខាធិការ​បាន​ផ្តល់​នូវ​ការ​កក់​ក្តៅ​ជូន​ប្រជាជន​រង​គ្រោះ​​ ដោយ​បញ្ជាក់​ថា​ យើង​មាន​សំណាង​ខ្ពស់​ដែល​មាន​ថ្នាក់​ដឹក​នាំ​​ប្រកប​ដោយ​គតិប​ណ្ឌិត​ ពី​សម្តេច​តេជោ​ និង​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ ដែល​តែង​តែ​ទុកសុខ​ទុក្ខ និង​ការ​លំបាក់​របស់​ប្រជាជន​ជា​កង្វល់ និ​ង​ទុក្ខ​ព្រួយ​របស់​លោ​ក​ទាំ​ង​ទ្វេ។

អំណោយ​យក​មក​ចែក​ជូន​នា​ពេល​នេះ គ្រួសារ​នីមួយៗ​ទទួលបាន​អង្ករ ២៥គ​ក្រ ត្រីខ ១០កំប៉ុង ក្រមា ១ ភួយ ១ មុខ ១ ដែល​ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា។ ចំណែក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោ​ធ៍​សាត់​ក៏បាន​ផ្ដល់នូវ​ថវិកា ១៥០០រៀល និង​មី ១០កញ្ចប់​ក្នុង​គ្រួសារ​បន្ថែមទៀត។