អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ជូន ចាស់គ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ គ្រួសារជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ នៅ ខេត្តកំពត។


នៅព្រឹកថ្ងៃទី​ ២១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់អំណោយ​មនុស្សធម៌ ជូន ចាស់គ្មានទីពឹង​ កុមារកំព្រា ស្ត្រីមេម៉ាយ គ្រួសារជនពិការ​ និងអ្នករស់នៅជាមួយ​មេរោគអេដស៍​ ចំនួន​ ៦៨៨គ្រួសារ​ ដែលរស់នៅ​ក្នុងភូមិចំនួន៣៩​ ឃុំចំនួន​ ៩​ នៃស្រុកជុំគិរី​ និងស្រុកឈូក​ ខេត្តកំពត។

 

ក្នុងឱកាសសំណេះសំណាល​នោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើគិតគូរ​ សួរសុខទុក្ខ​ និងអនុសាសន៍ចំពោះ​ប្រជាពលរដ្ឋទាំងអស់រួមមាន​ ៖​

 

១/​ សូមត្រៀមបង្ការចំពោះការកើនឡើងកម្តៅខ្លាំង​ និងកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។​

២/​ សូមប្រុងប្រយ័ត្នចំពោះ​ ខ្យល់កន្ត្រាក់​ ខ្យល់ព្យុះ​ និងភ្លើងឆេះផ្ទះ។​

៣​/​ សូមពិសារទឹកដាំឆ្អិន​ និងពិសារឱ្យបានច្រើនដើម្បីសុខភាពល្អ។​

៤/​ សូមគោរពច្បាប់ចរាចរណ៍​ និងជៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ។​

៥/​ សូមអាណាព្យាបាលណែនាំកូន-ក្មួយ​ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន​ ដែលជាប្រភពនៃអំពើហិង្សា​ ចោរកម្ម​ ចារកម្ម​ និងអសន្តិសុខ។​

៦/​ សូមស្ត្រីមានផ្ទៃពោះ​ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងទៅសម្រាលកូននៅមណ្ឌលសុខភាពដើម្បីសុខភាព​ និងសុវត្ថិភាពទាំងម្តាយ​ និងកូន។

ប្រជាពលរដ្ឋទាំងអស់​ មានក្តីរំភើប​ និងសប្បាយរីករាយឥតឧបមា​ ព្រោះបានកាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចុះជួយសម្រាលទុក្ខលំបាកដល់ពួកគាត់បានទាន់ពេលវេលា​ និងមិនមានការរើសអើងអ្វីឡើយ។​

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ នំប៉័ង​ ១ដើម​ ទឹកសុទ្ធ​ ១ដប មុង​ ១​ ភួយ​ ១​ សារុង​ ១​ និងក្រមា​ ១។​ ដោយឡែក​ ប្រគេនព្រះសង្ឃគង់នៅវត្តអង្គចក​នូវ​ ៖​ អង្ករ​ ៩០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ៥០កំប៉ុង​ និងបច្ច័យ​ ៤០០.០០០រៀល៕