អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្តល់អណ្តូងទឹកស្អាត ជូនប្រជាជនស្រុកលំផាត់ ខេត្តរតនគិរី


កក្រក ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនាឆ្នាំ២០១៨ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានសម្ពោធ​ឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ចំនួន ១២ (មានលេខរៀងចាប់ពី ៦២ ដល់លេខរៀងទី ៧៣) ក្រោមអធិបតីភាព ឯកឧត្ដម​វេជ្ជ. អ៊ុយ សំអាត នាយក នាយដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ និងឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការ សាខា កក្រក ខេត្តរតនគិរី ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣០០ គ្រួសារ ស្មើនឹង ១,១៧២នាក់ រស់​នៅក្នុងឃុំចំនួន០៦ គឺឃុំបាតាង ឃុំជ័យឧត្តម ឃុំកាឡែង ឃុំល្បាំង១ ឃុំល្បាំង២ និងសេដា នៃ​ស្រុកលំផាត់ ខេត្តរតនគិរី ។

ក្នុងឱកាសប្រគល់អណ្តូង​ទឹកនោះ ឯកឧត្តមវេជ្ជ. បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ​សុខទុក្ខ ក្តីនឹករលឹកជូនលោកយាយ​លោកតា និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាព​ឱ្យបានល្អ ពិសេសត្រូវបរិភោគ​ទឹកដាំពុះ និងចូលរួមដាំ​ដំណាំ ឬបន្លែផ្សេងៗនៅក្បែរ​អណ្តូង ដើម្បីជាប្រយោជន៍ដល់​គ្រួសារ និងសហគមន៍ ហើយត្រូវថែរក្សា​រាល់សមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

ប្រជាពលរដ្ឋដែលចូលរួមក្នុង​ឱកាសនោះ ស្ត្រីម្នាក់ៗទទួលបាន សារុង១ និងបុរសៗ ទទួលបាន ក្រមា១។ ក្រោយពីទទួលបានសមិទ្ធផលនេះ បានសំដែងនូវក្តី​រំភើបរីករាយ ដោយបានការយកចិត្តទុក​ដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដោះស្រាយ​បញ្ហាទឹកស្អាត​ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ហើយដែល​ពួកគាត់មិន​ពិបាកទៅរែក​ទឹកអូរនៅឆ្ងាយផ្ទះ ឬចំណាយ​ថវិកាទិញទឹកគេដូចមុនទៀតឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ក្នុងខេត្តរតនគិរី បានទទួលអណ្តូង​ទឹកស្អាតពី កក្រក សរុបចំនួន ៤៦ អណ្តូង ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន៕