អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ទទួលថវិកា ៣.០០០ដុល្លារ ពីព្រះអរិយមគ្គញ្ញាណ សូរ សារិទ្ធិ៍ ព្រះគ្រូសូធ្យស្តាំវត្តលង្កា


កក្រក​ ៖ នៅព្រឹក​ចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ទទួលជួប​សវនាការ និងទទួលអំណោយ​មនុស្សធម៌ជាទឹកប្រាក់ ៣.០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក) ពីព្រះអរិយ​មគ្គញ្ញាណ សូរ សារិទ្ធិ៍ ព្រះគ្រូសូធ្យ​ស្តាំវត្តលង្កា​ព្រះកុសុមារាម និងជាព្រះ​ចៅអធិការវត្តពុទ្ធិការាម រដ្ឋយូថាហ៍ សហរដ្ឋ​អាមេរិក ដោយមានការ​និមន្តជូនដំណើរ​ពី សម្តេចព្រះមហា​អរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការ​វត្តលង្កា ព្រះកុសុមារាម ដែលពិធីនេះ​ប្រព្រឹត្ដទៅ​នៅទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំ​ប្រសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ​ប្រគេនពរ​ចំពោះព្រះអង្គទាំងទ្វេ ដែលបាននិមន្តមកលើកទឹកចិត្ត និងគាំទ្រដល់​កាកបាទក្រហម​កម្ពុជា ដែលនេះជាកាយវិការដ៏ល្អប្រពៃរបស់ព្រះអង្គក្នុងការរួមចំណែកក្នុង​សកម្មភាពមនុស្សធម៌។ លោកជំទាវ បានមានប្រសាសន៍​បន្ថែមថាៈ ចំពោះអំណោយជាថវិកា​ក្នុងថ្ងៃនេះ កាកបាទក្រហម​កម្ពុជា នឹងយកទៅ​ប្រើប្រាស់ ប្រកបដោយ​តម្លាភាព ជាពិសេស​ជួយដល់ ប្រជាជន​ដែលទទួលរង​គ្រោះមហន្តរាយផ្សេងៗ និងជនងាយ​រងគ្រោះបំផុត ដែលកំពុង​ត្រូវការឱ្យជួយជាចាំបាច់។ ជាមួយគ្នានេះ ជំនួសមុខ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកជំទាវអគ្គលេខាធិការ បានប្រគេនពរដល់​ព្រះអង្គទាំងទ្វេ សូមមានព្រះសុខភាព​ល្អបរិបូរណ៍ ជន្មាយុយ៉ឺនយូរ ដើម្បីជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា បានគង់វង្សយូរអង្វែងតទៅ។

 

សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល និង​ព្រះអរិយមគ្គញ្ញាណ សូរ សារិទ្ធិ៍ បានមាន​សង្ឃដីការ ថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលអនុញ្ញាត​ឱ្យចូលជួបសម្តែងការ​គួរសម និងជូនបច្ច័យ ដើម្បីចូលរួមចំណែកការងារ​មនុស្សធម៌ជាមួយ​កាកបាទក្រហមកម្ពុជា និងជូនពរ​ដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុង​ការងារមនុស្សធម៌ និងជួបប្រទះតែព្រះពុទ្ធពរ​ ៥ប្រការ​ កុំបីឃ្លៀងឃ្លាតឡើយ៕