អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គផ្សព្វផ្សាយស្ដីពី “ឯកសារគោលការណ៍ណែនាំ និងបទប្បញ្ញត្តិ កាកបាទក្រហមកម្ពុជា និងយុទ្ធនាការត្រៀមរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨


កក្រក ៖ នៅព្រឹក​ថ្ងៃ អង្គារ ១៣កើត ខែ ផល្គុន ឆ្នាំរការ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ នៅទីស្នាក់ការ​កណ្ដាលកាកបាទក្រហម​កម្ពុជា បានរៀបចំ​វគ្គផ្សព្វផ្សាយ​ស្ដីពី “ឯកសារគោលការណ៍​ណែនាំ និង​បទប្បញ្ញត្តិ កាកបាទក្រហមកម្ពុជា និងយុទ្ធនាការ​ត្រៀមរៀបចំទិវាពិភពលោក កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨” ជូនដល់គណៈកម្មាធិការ​សាខា និងមន្ត្រីប្រតិបត្តិ​សាខាកាកបាទក្រហម​កម្ពុជាទាំង ២៥រាជធានី-ខេត្ត​សរុបចំនួន ៦១នាក់។

 

ក្នុងឱកាសបិទវគ្គ​ផ្សព្វផ្សាយនោះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ជូនដល់គណៈកម្មាធិការ​ និងមន្ត្រីសាខា​ កក្រក​ ទាំង ២៥រាជធានី-ខេត្ត ដែលបាន​ចំណាយពេលវេលាចូលរួមនៅក្នុង​វគ្គផ្សព្វផ្សាយនេះ​។​

 

កាកបាទក្រហមកម្ពុជា​ សង្ឃឹមជឿជាក់ថា​ វគ្គផ្សព្វផ្សាយនេះ​ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះ និងជាចំណេះដឹងដ៏សំខាន់​សម្រាប់សាខា កក្រក​ ទាំង ២៥រាជធានី-ខេត្ត យកទៅអនុវត្តសកម្មភាព​មនុស្សធម៌ក្នុង​ដែនដីរបស់ខ្លួន​ឲ្យកាន់តែមាន​ប្រសិទ្ធភាព និងដើម្បី​ត្រៀមយុទ្ធនាការខួបទី១៥៥ នៃ​ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ខាងមុខនេះផងដែរ៕