អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកក្រកខេត្តសៀមរាបសួរសុខទុក្ខស្រ្តីទើបសម្រាលកូននៅតាមមណ្ឌលសុខភាព


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ​គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប និងសហការី​បានអញ្ជើញ​ចុះជួប​សំណេះសំណាល​សួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌​ផ្ដល់ជូន មាតា ទារក ដែលទើបនឹង​សម្រាល​បុត្ររួច ចំនួន៥០នាក់នៅ​ស្រុកក្រឡាញ់ គឺនៅមណ្ឌលសុខភាព​ សែនសុខ ចំនួន៣០នាក់ និងនៅមណ្ឌល​សុខភាព ក្រូចគោ ចំនួន២០នាក់។

 

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការ​សាខា បានលើក​ឡើងថា ក្នុងគោលបំណង​លើកកម្ពស់​ការយកចិត្តទុកដាក់​ចំពោះសុខភាព​មាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិ​សុខភាពមាតា ទារក និងកុមារ ពិសេស​ដើម្បីរួមចំណែក​គាំទ្រ “ឥស្សរជន​ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព​រួមអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​សុខភាពស្ត្រី និងកុមារ” កាកបាទក្រហមកម្ពុជាដែល​មានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែ​គិតគូរ​ខ្ពស់ចំពោះសុខភាពបងប្អូន​ជាស្ដ្រី និងកុមារ។ លោកជំទាវក៏​បានពាំនាំនូវ​សារសុខភាពរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនដល់​មាតាៗរួមមាន៖


១- សូមឱ្យស្ត្រីមាន​គភ៌ទាំអស់ អញ្ជើញ​ទៅពិនិត្យសុខភាព ពិគ្រោះយោបល់​ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែល​នៅជិតផ្ទះតាម​កាលកំណត់ និងទទួល​យកសេវាបង្ការ ព្យាបាល ថែទាំទាំងអស់ឱ្យបានទៀងទាត់។ 
២- សូមទៅសម្រាល​កូននៅមណ្ឌល​សុខភាព ឬមន្ទីរពេទ្យ ដែលមាន​គ្រូពេទ្យ ឬឆ្មបជំនាញបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ 
៣- សូមអញ្ជើញទៅ​ពិនិត្យសុខភាព​ក្រោយពេល​សម្រាលទាំង​មាតា ទាំងទារក និងទទួលថ្នាំ​បង្ការជំងឺ១១មុខ តាមការ​ណែនាំ និងតាមកាល​កំណត់របស់គ្រូពេទ្យ។
៤- សូមបំបៅទារកដោយ​ទឹកដោះម្ដាយតែមួយ​មុខគត់ ចាប់ពីពេល​ទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ
៥- សូមប្រញាប់យក​ទារកទៅមន្ទីរពេទ្យ​ភា្លម នៅពេលឃើញ​សញ្ញាគ្រោះថ្នាក់ណា​មួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត។