អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីប្រកាសលទ្ធផលឆ្នោតវត្ថុលើកទី១៤របស់សាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបង


សាខាកក្រកខេត្តបាត់ដំបង,នៅព្រឹថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាកបាទក្រហកម្ពុជា​ខេត្តបាត់ដំបង​បានរៀបចំ​ពិធីប្រកាស​លទ្ធផលចេញឆ្នោត​វត្ថុអនុស្សាវរីយ៍​លើកទី១៤ឆ្នាំ២០១៨ ដោយមានវត្តមានលោក កាក់ សិលាសមាជិកគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្ត​តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា​ និងមាន​ការអញ្ជើញចូលរួម​ពីលោកលោក​ស្រីមន្រ្តីរាជការ តំណាង​មន្ទីរស្ថាប័នជុំវិញខេត្ត​តំណាង​អនុសាខាស្រុក​/ក្រុង​លោកគ្រូអ្នកគ្រូ​ទីប្រឹក្សា យុវជន និងសិស្សានុសិស្សសរុប១៥០នាក់ ។​ ការចេញឆ្នោតវត្ថុ​អនុស្សាវរីយលើកទី១៤ឆ្នាំ២០១៨នេះ គឺធ្វើឡើងដើម្បីស្វែងរក​ចំណូលបន្ថែម​ដែលបានមកការ​ចលនាសប្បុរសជន​តាមរយៈការលក់​សន្លឹកឆ្នោត​វត្ថុក្រៅពីចំណូល​ផ្សេងៗទៀត ចំពោះរង្វាន់​ឆ្នោតវត្ថុឆ្នាំ២០១៨នេះមានចំនួន ១០មុខ​ក្នុងនោះមានរង្វាន់ធំ​ម៉ូតូ Honda Wave ចំនួន ២រង្វាន់ ទូរសព្ទដៃ Samsung S8​ចំនួន៤រង្វាន់​,ទូរទស្សន៍​Pro Theatre ៤៣អ៉ីង​៤រង្វាន់​ព្រមទាំងរង្វាន់ជាច្រើនទៀតសរុប ១២៨០រង្វាន់​។​

 

ថ្លែងក្នុងឱកាសនោះ​លោក កាក់សិលា ​បានបញ្ជាក់ថា៖ជារៀងរាល់ឆ្នាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្ដបាត់ដំបង តែងតែរៀបចំ​សកម្មភាពស្វែង​រកមូលនិធិ​គ្រប់សកម្មភាព​តាមរយៈ ,ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទ ក្រហម៨ឧសភា ប្រចាំឆ្នាំ ,ការដាក់ហិបវិភាគទានតាមវត្តអារាម ,​រមណីយដ្ឋាន ,សណ្ឋារគារ​ផ្សេង ,ការជួលសាល​រៀបអាពាហ៍ពិពាហ៍,របាំងត្រុដិ​ជូនពរ ជាពិសេស​ការចេញឆ្នោតវត្ថុប្រចាំឆ្នាំ​នាពេលនេះជាដើម ទាំងនេះគឺជា ការរីកចម្រើន​នូវការ​ផ្កួចផ្ដើមគំនិត​ស្វែងរកមូលនិធិរបស់សាខាក្នុងសកម្មភាព​ដើម្បីពង្រឹងផ្នែកធនធានមនុស្ស ការលើកទឹកចិត្ដដល់មន្ដ្រី បុគ្គលិកដែលមានស្នាដៃ និងធ្វើការ​អភិវឌ្ឍន៍ ស្ថាប័នតាម​ផែនការយុទ្ធសាស្ដ្រ​យូរអង្វែងរបស់​សាខាខេត្ត។