អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកក្រកខេត្តកំពង់ស្ពឺចុះសួរសុខទុក្ខស្រ្តីសម្រាលកូន និងទីទ័លក្របំផុតនៅស្រុកឱរ៉ាល់


សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីរសៀល​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយលោកស្រី អោម ចន្នា នាយិកា​សាខា និងសហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ជូនដល់ស្រ្តីសម្រាល​កូន និងទីទ័លក្របំផុត​ចំនួន ៣គ្រួសារ (ក្នុងនោះកូនភ្លោះ៣នាក់ ១គ្រួសារ កូនភ្លោះ២នាក់ ១គ្រួសារ និងកូន១នាក់ ១គ្រួសារ) ស្ថិតនៅឃុំ រស្មីសាមគ្គី និងឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

 

ក្នុងឱកាសនោះ​ដែរ លោកស្រី​នាយិកា បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាលសម្តេចតែតែង​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋងាយ​រងគ្រោះ និងរងគ្រោះ​ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ពូជសាសន៍ ព័រណ៍សម្បុរ​ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយដែល​បានផ្តល់ជូនគ្រួសារ​នីមួយៗមានដូចតទៅ៖
_ស្ត្រីសម្រាលកូនភ្លោះ ៣នាក់ ៖ អង្ករ ៥០គីឡូក្រាម ត្រីខ ២០កំប៉ុង ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ ទឹកដោះគោ ២កំប៉ុង មី ២កេស ប្រេងឆា ២ដប នំធុង ២ធុង ឃីតកូនក្មេង ៣កញ្ចប់ និងថវិកាចំនួន១៥០,០០០រៀល។


_ស្ត្រីសម្រាលកូនភ្លោះ២នាក់ ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ប្រេងឆារ ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ​ ១កំប៉ុង ត្រីខ ១០កំប៉ុង ឃីតកូនក្មេង ២កញ្ចប់ និងថវិកាចំនួន១០០,០០០រៀល។


_ស្ត្រីសម្រាលកូន១នាក់ ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង ឃីតកូនក្មេង១កញ្ចប់ និងថវិកាចំនួន
៥០,០០០រៀល៕