អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

អាជីវករផ្សារសែនមនោរម្យដែលរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រ​ក​ ៖ ដោយមើលពីភាពខ្វះខាត​ប្រជាពលរដ្ឋ​ជាអាជីវករផ្សារសែន​មនោរម្យ នៅខេត្តមណ្ឌលគិរី ​នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយ​មនុស្សធម៌ ជូនប្រជាពលរដ្ឋ​ជាអាជីវករ​ផ្សារសែន​មនោរម្យសរុប​ចំនួន ២១១គ្រួសារ ក្នុងនោះមាន អ្នករងរបួស​សម្រាកនៅ​មន្ទីរពេទ្យ ចំនួន ៣នាក់ អ្នកស្លាប់​ក្នុងអគ្គិភ័យ​ចំនួន ២នាក់ និងយុវជនកាកបាទក្រហម​កម្ពុជាចំនួន ៨នាក់ ហើយព្រឹត្តិការណ៍​ភ្លើងឆេះផ្សារនេះកើតឡើង​កាលពីព្រលឹម​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី។

 

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី ​អគ្គលេខាធិការ បានពាំនាំ​ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើសួរ​សុខទុក្ខ ក្តីអាណិត​អាសូរ និងការសោកស្តាយ ​ចំពោះឧបទ្ទវហេតុ​ដែល​បានបំផ្លាញ​ទ្រព្យសម្បត្តិ​របស់អាជីវករ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវ ​ដល់ប្រជាជន​ទាំងអស់ សូមមានការប្រុងប្រយ័ត្ន​ចំពោះការប្រើប្រាស់​ភ្លើង និងចរន្តអគ្គិសនី ដែល​ជាប្រភព​នៃគ្រោះថ្នាក់ និងបាន​លើកទឹកចិត្តសូម​កុំអស់សង្ឃឹម ហើយប្រឹងប្រែងប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ច​គ្រួសារឡើងវិញ ព្រោះអំណោយ​ដែលបានផ្តល់​ជូនពេលនេះ អាចជួយសម្រាល​ការលំបាកបាន​មួយគ្រាប៉ុណ្ណោះ។

 

គ្រួសាររងគ្រោះទាំងអស់​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប្រធានកាកបាទក្រហម​កម្ពុជា ដែលបានគិតគូរ​ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់​ប្រជាជន​រងគ្រោះជួបការលំបាក​បានទាន់ពេលវេលា។

 

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ តង់១ និងថវិកា ១០០.០០០រៀល។​ អាជីវកររងរបួស​សម្រាកនៅ​មន្ទីរពេទ្យក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល។​ យុវជនកាកបាទ​ក្រហម​កម្ពុជារងគ្រោះ​ក្នុងអគ្គិភ័យ ទទួលថវិកា ចំនួន ១០ម៉ឺនរៀល។

 

សូមបញ្ជាក់ថា សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ១លើក រួចមកហើយ កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ៕