អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កិច្ចពិភាក្សា ស្តីពី “យន្តការលើកកម្ពស់សុខភាពស្ត្រី និងកុមារកម្ពុជានៅ ស្ថានីយ៍ទូរទស្សន៍ PNN


កក្រក​ ៖​ នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា និងសហការីចំនួន ២នាក់ផ្សេងទៀត បានអញ្ជើញ​ជាវាគ្មិនកិត្តិយស ​ក្នុងកម្មវិធី​អាស៊ានConnect របស់ស្ថានីយ៍ទូរទស្សន៍ PNN ក្រោមកិច្ច​ពិភាក្សា ស្តីពី “យន្តការលើកកម្ពស់​សុខភាពស្ត្រី និងកុមារកម្ពុជា”។ 

 

ឆ្លើយតបលើ​កិច្ចពិភាក្សា​ខាងលើនេះបានបង្ហាញ​ឱ្យឃើញថា កាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជន​ថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាពស្ត្រី និងកុមារ បាននិងកំពុងរួមចំណែកលើកកម្ពស់ និងធ្វើឱ្យប្រសើរ​ឡើងនូវ សុខុមាលភាពស្ត្រី និងកុមារ តាមរយៈ​ ការផ្តល់សេវាកម្មមនុស្សធម៌​របស់ប្រតិបត្តិករ​កាកបាទក្រហមកម្ពុជា​ ក្នុងការអនុវត្តផែនការ​យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍ​កាកបាទក្រហម​កម្ពុជា គោលនយោបាយ​ការពារកុមារ​ និងគោលនយោបាយ​យេនឌ័រនិង​ពិពិធភាព ស្របតាមផែនការ​យុទ្ធសាស្រ្តជាតិ និងគោលដៅ​អភិវឌ្ឍសហស្សវត្សរ៍ទី៤-៥៕