


ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅខេត្តកណ្តាល
សាខា កក្រក ខេត្តកណ្តាល ៖ព្រឹកថ្ងៃ អាទិត្យ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥០០ នាក់ ស្រី ២៧០ នាក់ មកពីវិទ្យាល័យ ១០ ក្នុងស្រុក-ក្រុង ៥ និងយុវជនក្រុមភ្លេងព្យុះហយាត្រា ក្នុងខេត្តកណ្តាល នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាគ្រប់ស្រុក-ក្រុង មន្ទីរអង្គភាពជំុវិញខេត្ត លោកនាយកសាលា លោកគ្រូ អ្នកគ្រូ កាយឫទ្ធិ សហភាពសហព័ន្ធយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម សិស្សានុសិស្ស និងក្មួយៗយុវជនកាកបាទក្រហម សរុបចំនួន ៩៤១ នាក់ ។
ឯកឧត្តម មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការអភិវឌ្ឍយុវជនកាកបាទក្រហម ឲ្យក្លាយជាធនធានមនុស្សដ៏មានសមត្ថភាព មានបទពិសោធន៍គ្រប់គ្រាន់ និងទឹកចិត្តមនុស្សធម៌ សំដៅចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ៕