


វគ្គបណ្តុះបណ្តាល ស្តីពី “គន្លឹះដើម្បីភាពជោគជ័យ និងភាពជាអ្នកដឹកនាំនៅកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពី “គន្លឹះដើម្បីភាពជោគជ័យ និងភាពជាអ្នកដឹកនាំ” ដែលមានអ្នកចូលរួមជាមន្ត្រីទីស្នាក់ការកណ្តាល និងមន្ត្រី អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សរុបចំនួន ៥០នាក់។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ Christopher Lee និងក្រុមការងារដែលបានយកចិត្តទុកដាក់បង្រៀន ដល់មន្ត្រី អ្នកស្ម័គ្រចិត្ត ហើយវគ្គ “គន្លឹះដើម្បីភាពជោគជ័យ និងភាពជាអ្នកដឹកនាំ” (Operacy) នេះ ផ្តល់នូវគោលគំនិតឱ្យយើងគ្រប់គ្នាបានយល់ដឹងពីគុណតម្លៃបន្ថែមសម្រាប់ជីវិតរបស់យើងម្នាក់ៗក្នុងថ្ងៃអនាគត៕