អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ


សាខាកក្រកខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃ​អង្គារ ៦រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំ​ដោយ ឯកឧត្តម លូ គឹមឈន់ ប្រធាន​គណៈកម្មាធិការ​សាខា រួមជាមួយ​នឹង សមាជិកគណៈកម្មាធិការ​សាខា មន្រ្តីសាខា អនុសាខា បានចុះសាកសួរ​សុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះដោយសារ​ភ្លើងឆេះផ្ទះ ២ខ្នងសរុប​ចំនួន ១៣គ្រួសារ ស្ថិតនៅ​ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

 

ក្នុងឱកាសនោះ ឯកឧត្តម​ប្រធាន បានសម្ដែង​នូវការសោកស្តាយ​ចំពោះឧបទ្ទវ​ហេតុភ្លើងឆេះផ្ទះ ហើយសូមកុំអស់​សង្ឃឹម ខិតខំប្រឹងប្រែង​ប្រកបរបរចិញ្ចឹម​ជីវិត ដើម្បីស្តារជីវភាព​គ្រួសារឡើងវិញ និងមេត្តាប្រុងប្រយត័្ន​ឲ្យបាន​ខ្ពស់ក្នុងការបង្ការ​ចំពោះគ្រោះអគ្គិភ័យ​នេះ ជៀសវាងកើត​ឡើងដូចករណី​ខាងលើជាយថាហេតុ។

 

អំណោយដែលគ្រួសារ​នីមួយៗទទួលបានរួមមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ឃីត១ តង់១ កន្ទេល១ និងថវិកាចំនួន ២០០,០០០រៀល។ ដោយឡែកលោក តុង នី អាជីវករផ្សារលើ ក៏បានឧបត្ថម្ភជាទឹកបរិសុទ្ធក្នុងមួយគ្រួសារៗចំនួន ២កេសផងដែរ ។