អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង ខេត្តស្វាយរៀង ទទួល​អំណោយ​ ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​កាកបាទក្រហមកម្ពុជា


ឯកឧត្តម ជៀង អំ អភិបាលខេត្ត​ស្វាយ​ដំណាង​ឱ្យ​រាជរដ្ឋាភិបាល និង​លោក ហួ គឹម​ហួត នាយក នាយកដ្ឋាន​រដ្ឋបាល ហិរញ្ញ​កិច្ច​ដំណាង​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ជាមួយ​ថ្នាក់ដឹកនាំ​សាខា និង​មន្ទីរ​នានា​ជា​ច្រើន​រូប​ទៀត​បាន​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​ទឹកភ្លៀង​ចំនួន ៧៥៣គ្រួសារ មកពី​ឃុំ​បាសាក់ និង​កំពង់ចម្លង​របស់​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី ១៨ តុលា ​ឆ្នាំ ២០១១។ 
 
បន្ទាប់ពី​លោក អ៊ុយ ថន អភិបាលស្រុក​ស្វាយជ្រំ បាន​រាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់​ដែល​បង្ក​ឱ្យ​រង​ផលប៉ះពាល់​អាយុជីវិត ផ្ទះសម្បែង និង​ផលដំណាំ​ជាច្រើន​រួចមក។ ឯកឧត្តម ជៀង អំ អភិបាលខេត្ត​ស្វាយ​ដំណាង​ឱ្យ​រាជរដ្ឋាភិបាល​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ ចំពោះ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នេះ​ដែល​បណ្តាល​ឱ្យ​ប្រជាជន​មួយចំនួន​ ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ ផលដំណាំ​មួយ​ចំនួន​ធំ។ 
 
ឯកឧត្តម​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ក្នុងនាម​ប្រជាជន​រងគ្រោះ​ដល់​កាកបាទ​ក្រហម​កម្ពុជា ដែល​បាន​ជួយ​ដល់​ប្រជាជន​ទាន់​ពេលវេលា។
នាឱកាស​នោះដែរ ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ត​ ចអគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដោយ​ក្តី​នឹករលឹក​ជាទីបំផុត។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា​សម្តេច និង​លោកជំទាវ​តែងតែ​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ និង​សាខា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រូវ​ចុះ​ពិនិត្យ​ជាក់​ស្តែង និង​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​ដើម្បី​យក​អំណោយ​សង្គ្រោះ​ជូន​ដល់​ប្រជាជន​ រងគ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា និង​បាន​អំពាវនាវ​ដល់​ប្រជាជន​ទាំង​អស់​នៅពេល​ទឹក​ស្រក​ទៅវិញ សូម​យកចិត្តទុកដាក់ និង​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ តាមរយៈ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ពោល​គឺ​ត្រូវ​ហូប​ទឹក​ឆ្អិន​ជានិច្ច ត្រូវ​ខិតខំ​បង្កបង្កើនផល ចិញ្ចឹមសត្វ​ដើម្បី​បង្កើន​ជីវភាព​រស់​ឱ្យ​បាន​ប្រសើរ​ឡើង។ 
 
អំណោយ​ថ្ងៃ​នេះ​មាន​តិចតួច​ក៏ពិត​មែន តែ​វា​អាច​ជួយ​សម្រាល​នូវ​ការ​លំបាក​របស់​បងប្អូន​បាន​មួយ​រយៈពេល​ដែរ អំណោយ​យក​មក​ចែក​ជូន​នៅ​ពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន អង្ករ​ ២៥គីឡូក្រាម ជា​អំណោយ​របស់​រាជរដ្ឋាភិបាល រីឯ ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រមា ១ សារុង១ ជា​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា និង​ថវិកា​ចំនួន ២០,០០០រៀល​ ជា​អំណោយ​របស់​ឯកឧត្តម​ ចៅ ភីរុណ និង​លោកជំទាវ ។
 
សូម​ជម្រាប​ជូន​ថា នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ គណៈប្រតិភូ​ក៏បាន​ធ្វើ​ការចែក​អំណោយ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ ទឹកជំនន់​ចំនួន ២៧៨គ្រួសារ មកពី​សង្កាត់​ចំនួន៧ ក្នុង​ក្រុង​ស្វាយរៀង​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ​ទីស្នាក់ការ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង។