អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកក្រកខេត្តសៀមរាប ទទួលអំណោយ ពីអង្គររ៉ូតារីក្លឹប


សាខាកក្រក​ខេត្តសៀមរាប៖ នៅរសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី ​បានអញ្ជើញ​ទទួលអំណោយ ពីអង្គររ៉ូតារីក្លឹប ។

 

មានមតិនា​ឱកាសនោះ លោកស្រី​តំណាងឱ្យ​អង្គររ៉ូតារី​ក្លឹប និងរ៉ូតារី​តៃវ៉ាន់ មានការគាំទ្រ​ និងមាន​ទឹកចិត្តយរីករាយ​ជាខ្លាំង ក្នុងការចូលរួម​ចំណែកជាមួយ​សកម្មភាពមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ដើម្បីជួយសម្រាល​ទុក្ខលំបាក​របស់បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ រងគ្រោះ និងងាយ​រងគ្រោះ នៅគ្រប់ទីកន្លែង។

 

មានប្រសាសន៍​នាឱកាស​នោះដែរ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ចំពោះទឹកចិត្ត​ដ៏សប្បុរសធម៌​របស់ថ្នាក់​ដឹកនាំ អង្គររ៉ូតារីក្លឹប និងរ៉ូតារីតៃវ៉ាន់ ក្នុងការយកចិត្ត​ទុកដាក់ប្រគល់​នូវអំណោយ​ជាគ្រឿងឧបភោគ​បរិភោគនាពេលនេះ គឺសបញ្ជាក់ពីទឹកចិត្ត​សប្បុរសធម៌ ចំពោះបងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួម​របស់សប្បុរសជន ជាមួយ​សកម្មភាព​មនុស្សធម៌​របស់ កាកបាទក្រហម​កម្ពុជា ដែលមានសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ អំណោយ​ទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងយកទៅ​ប្រើប្រាស់ឱ្យ​ចំគោលដៅ​មនុស្សធម៌ ដោយមិន​ប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការ​នយោបាយណា​មួយឡើយ ស្របតាម​គោលការណ៍គ្រឹះទាំង៧​ប្រការរបស់ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម។

 

អំណោយដែលបានទទួលរួមមាន៖ -អង្ករ៧តោន -ភួយ ២០០ និងផើងចម្រោះទឹកស្អាត ៦០ ។