អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន


កក្រក ៖ នៅព្រឹក​ថ្ងៃទី ២៧​ ខែមករា ឆ្នាំ២០១៨ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់ គណ:ប្រតិភូ ដែលដឹកនាំ​ដោយ ឯកឧត្ដម​វេជ្ជ. អ៊ុយ សំអាត នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ និងសហការី​ នាំយកគ្រឿង​ឧបភោគ-បរិភោគ និងថវិកាមួយ​ចំនួន ចុះសួរសុខទុក្ខ ជាលើកទី៣ ដល់ ព្រឹទ្ធាចារ្យ​ភិរម្យ ប្រាជ្ញ ឈួន ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញ​របស់ប្រទេស​កម្ពុជា ដល់គេហដ្ឋាននៅ​ភូមិស្រម៉ក្រោម ឃុំខ្វាវ ​ស្រុកទ្រាំង ខេត្តតាកែវ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម​វេជ្ជ. បានពាំនាំនូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើ​នូវការគិតគូរ​ពីសុខភាព ​និងសុខទុក្ខរបស់​លោកតា ដែលជាសិល្បករ​ជើងចាស់​ បានបន្សល់ទុកស្នាដៃ​សិល្បៈជាច្រើនសម្រាប់​អ្នកជំនាន់ក្រោយ​ និងសូមជូនពរ​លោកតា​មានសុខភាពល្អ ជន្មាយុយឺនយូរ។

 

លោកព្រឹទ្ធាចារ្យ បច្ចុប្បន្នមានព្រះជន្មាយុ ៨២ឆ្នាំ មានសេចក្ដីរំភើបក្រៃលែង និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលតែងគិតគូរ​ចំពោះទុក្ខ​លំបាកគ្រួសារលោកតា​ និងបានជួយ​ឧបត្ថម្ភគ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាបានចំនួន៣លើកមកនេះ។

 

សូមបញ្ជាក់ថា ៖ លោកព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន អាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ី​ដងវែងរបស់ខ្លួន​បានយ៉ាងពិរោះរណ្តំបំផុត។ ព្រមទាំងបាន​ចូលរួមចំណែក​លើកស្ទួយវប្បធម៌ជាតិ ឱ្យកាន់តែ​ល្បីល្បាញ​នៅលើឆាក​អន្តរជាតិ និងបាន​ជួយបណ្ដុះស្មារតី​កូនខ្មែរឱ្យ​ចេះស្រឡាញ់និងសិក្សាស្វែងយល់​ពីចាប៉ីដងវែង​របស់ខ្មែរ៕