អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គផ្សព្វផ្សាយស្ដីពី សៀវភៅ គោលនយោបាយ គោលការណ៍ណែនាំ ស្តីពីការងារទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងបទប្បញ្ញត្តិ សរុបចំនួន៥


កក្រក៖ នាព្រឹកថ្ងៃ​ ព្រហស្បតិ៍ ៩កើត ខែមាឃ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី​ ២៥ ខែ មករា ឆ្នាំ ២០១៨ កាកបាទក្រហមកម្ពុជា បានរៀបចំ​វគ្គផ្សព្វផ្សាយ​ស្ដីពី សៀវភៅ គោលនយោបាយ ​គោលការណ៍ណែនាំ ស្តីពី​ការងារទំនាក់ទំនង​ កាកបាទក្រហម​កម្ពុជា និងបទប្បញ្ញត្តិ ​សរុបចំនួន៥​ របស់កាកបាទ​ក្រហមកម្ពុជា ក្រោមអធិបតីភាព​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម​កម្ពុជា ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជានាយក នាយិកា នាយករង នាយិការងនៃ​នាយកដ្ឋាន​ទាំង៥ និងមន្ត្រី​កាកបាទក្រហម​កម្ពុជា សរុបចំនួន​ ៥២នាក់ ស្ថិតនៅទី​ស្នាក់ការកណ្ដាល​កាកបាទក្រហម​កម្ពុជា។

 

វគ្គផ្សព្វផ្សាយ​នេះប្រព្រឹត្តទៅ​នៅក្នុងគោលបំណង​បញ្រ្ជាបការយល់ដឹង​ឲ្យកាន់តែច្បាស់​ដល់មន្ត្រីកាកបាទក្រហមកម្ពុជា​ទាំងអស់ ដើម្បីបំពេញ​តួនាទី និងភារៈកិច្ចរបស់ខ្លួន​ឲ្យកាន់តែល្អ និងស៊ីជម្រៅជាងមុនក្នុងការងារ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា អំពី៖


- គោលនយោបាយ​ស្ដីពីការងារ​ទំនាក់ទំនង កាកបាទក្រហមកម្ពុ

- គោលការណ៍​ណែនាំ ស្ដីពី​ការអនុវត្តការងារទំនាក់ទំនង
- គោលការណ៍​ណែនាំ ស្ដីពី​អត្តសញ្ញាណ​កាកបាទក្រហមកម្ពុជា
- គោលការណ៍​ណែនាំ ស្ដីពី​បណ្ដាញព័ត៌មានសង្គម(សម្រាប់ មន្ត្រី ​អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក)
- បទប្បញ្ញត្តិ ស្ដីពីការ​ប្រើប្រាស់បដិរូប កាកបាទក្រហម ឬអឌ្ឍចន្ទ​ក្រហម ដោយសមាគមជាតិ៕