អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកក្រកខេត្តបាត់ដំបងសួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ និងជនពិការ នៅស្រុកបវេល


(សាខាកក្រកខេត្តបាត់ដំបង) រសៀល ថ្ងៃទី ២៥ខែមករា ឆ្នាំ២០១៧​ នេះ ​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការសាខាខេត្ត​និងសហការី​ក្នុងបានអញ្ចើញ​ចុះសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយ​ ជូនដល់បងប្អូនប្រជាពលរដ្ឋ ​រស់នៅជាមួយ​មេរោគអេដស៍​ និងជនពិការ​ ចំនួន ១២គ្រួសារ ​មកពីភូមិ​ទាំង១០ក្នុងឃុំព្រៃខ្ពស់ ស្រុក​បវេល ខេត្តបាត់ដំបង។

 

នៅក្នុងឱកាស​នោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានបានពាំនាំ ផ្តាំផ្ញើ សុខទុក្ខ​ ក្តីនឹករលឹក​ អាណិត​ ស្រឡាញ់​ ប្រកបដោយ​មនោសញ្ចេតនាដ៏ជ្រាលជ្រៅពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា និង​ជាឥស្សរជនឆ្នើម​ថ្នាក់ជាតិ​ នៃវេទិកាភាព​ជាអ្នកដឹក​នាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគអេដស៍ និងជំងឺ​អេដស៍នៅកម្ពុជា​ជួនចំពោះប្រជាពលរដ្ឋ​ទាំងអស់​ ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​យើងជា​ទូទៅ ជាពិសេស​អ្នកដែលរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់​ពីនិន្នាការ​នយោបាយ​ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់។

 

ឯកឧត្កមបណ្ឌិតអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូពីសុខភាពឲ្យល្អ​រស់នៅដោយមាន អនាម័យ ហូបស្អាត ការរស់នៅស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យភូមិ-ឃុំយើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។​


មិនត្រូវមាក់ងាយ​ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍​ និងអ្នកជំងឺអេដស៍​ ជាដាច់ខាត​ ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់​នៅគ្រប់ទីកន្លែង​ ដើម្បីទទួលបានសេវាសុខភាព​ សេវាគាំពារសង្គម​ និងការការពារផ្លូវច្បាប់។

 

អំណោយគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ២៥គីឡូក្រាម មី​ ១កេស ទឹកបរិសុទ្ធ វីឃែរ​១កេស ត្រីខ ១០កំប៉ុង សារុង១​ ក្រមា១​ មុង១​ ភួយ​១​និងថវិកាមួយចំនួ។​ ដោយឡែក​គ្រួសារជនពិការបានបន្ថែមរទេះពិការ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ។​