អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកក្រករាជធានីភ្នំពេញចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ


សាខាកក្រក​រាជធានី​ភ្នំពេញ៖ នាល្ងាច​ថ្ងៃច័ន្ទ ០៦កើត​ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី​ ២២ ខែ​ មករា ឆ្នាំ ២០១៨នេះ នៅវត្តមុនីសាគរ​ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ ​ដឹកនាំដោយ​ លោកជំទាវ​ អ៊ួន​ សុវណ្ណរិន្ទ​ ប៉ា​ សុជាតិវង្ស ​អនុប្រធាន​កិត្តិយស​សាខា​ និងជាប្រធាន​ក្រុមការងារ​សាខា បាន ។

 

នាឱកាសនោះ លោកជំទាវ​អនុប្រធាន​កិត្តិយសសាខា បានលើកឡើង​ពីការយកចិត្តទុកដាក់​គិតគូរខ្ពស់ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋ​យើងជាទូទៅ​ ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះ​គ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការ​នយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​​ ។ លោកជំទាវក៏សូមឲ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ពីសុខភាពរក្សា​ឲ្យបាននូវអនាម័យ​ទាំងការរស់នៅ​ និងការហូបចុច​ ដើម្បីចៀសវាងពី​ជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន​ ព្រមទាំងសូមឲ្យបងប្អូន​ដែលរស់នៅមូលដ្ឋានជាមួយគ្នា​ ត្រូវមានការសាមគ្គីគ្នា​ ចេះជួយទុក្ខធុរៈគ្នា​ទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានា​ដែលសង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព​ និងរស់នៅប្រកបដោយភាពសុខដុមរមនា​ ។

 

អំណោយ​មនុស្សធម៌ដែល​បានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធឱរ៉ាល់១កេស តែ៥កញ្ចប់ ស្ករស៣គីឡូក្រាមនិង​ទឹកដោះគោ៤កំប៉ុងឬ​ស្ករស៣គីឡូក្រាមនិងត្រីខ៤កំប៉ុង ថ្នាំពេទ្យ១កញ្ចប់ និងថវិកាចំនួន៥មុឺនរៀល ៕