អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកក្រកខេត្តបាត់ដំបងចុះសួរសុខទុក្ខជនរងគ្រោះដោយសារដំរី១ក្បាលចេញពីប្រទេសថៃដើរជាន់


សាខាកក្រកខេត្ត​បាត់ដំបង,នាព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជាខេត្តបាត់ដំបង​ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ​សាខា បាន​នាំយកអំណោយ​មនុស្សធម៌ផ្តល់ជូន​ដល់គ្រួសាជនរងគ្រោះ​ដោយសារ​ដំរី១ក្បាលចេញ​ពីប្រទេសថៃ​ដើរជាន់ជនរងគ្រោះ​ឈ្មោះ ចក់ កឹមហៃ​​ភេទស្រី អាយុ ៣២ឆ្នាំ ទីកន្លែង​កំណើតស្ថិត​នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តមានជ័យ ខណៈកំពុងដេក​នៅចំការបណ្តាល​អោយរបួស​ធ្ងន់ត្រង់ស្មាបោះដៃ​ផុត និងបាក់ឆ្អឹងជំនី​ចំនួន ១០ឆ្អឹងកាលពីវេលា​ម៉ោង២ៈ៣០នាទីរសៀល ថ្ងៃទី១៨ខែមករាឆ្នាំ២០១៨ត្រង់ចំណុច​ភ្នំណាំសាប​ភូមិដំណាក់ក្សាន្ត​ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជនរងគ្រោះបាន​បញ្ជូនមក​ព្យាបាលនៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ទាន់ពេលវេលា។​

 

ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍​របស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើ​និងសួរសុខទុក្ខ​ ក្តីអាណិតអាសូរ និងការសោកស្តាយ​ ចំពោះឧបទ្ទវហេតុ​ដែលបានកើតឡើង​បណ្តាលឱ្យមាន​រងរបួស​នាពេលនេះ។ ទន្ទឹមនេះ​ឯកឧត្តម​បណ្ឌិតបានផ្តាំ​ផ្ញើជនរងគ្រោះ ត្រូវថែទាំ​សុខភាព ឱ្យបានល្អ​ អនុវត្តតាម​ការណែនាំរបស់គ្រូពេទ្យ​ និងជូនពរឆាប់​បានជាសះស្បើយ​ឡើងវិញ។


ក្នុងឱកាសនោះឯកឧត្តម​ប្រធានបាន​បន្តចុះសួរសុខទុក្ខ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលកំពុង​សម្រាកព្យាបាលនៅក្នុងបន្ទប់​ជាមួយជនរង​គ្រោះចំនួន៥គ្រសារទៀតផងដែល។​

 

​ ទន្ទឹមនេះ​ ក៏សូមថ្លែងអំណរគុណ​ ចំពោះ​ មន្ទីរពេទ្យស្រុក ដែលបាន​គិតគូរយក​ចិត្តទុកដាក់​ ជួយសង្គ្រោះភ្លាមៗនិងបាន​បញ្ជូនដល់​បន្តដល់មន្ទីរពេទ្យ​បង្អែតខេត្ត​បានទាន់ពេលវេលា​។​

 

+អំណោយមនុស្សធម៌ ក្នុង ០១ គ្រួសារ ទទួលបានចូលរួមរំលែកជាមួយក្រុមគ្រួសារជនរងគ្រោះ រួមមាន ៖ 
..អង្ករ ៥០ គីឡូក្រាម.មី ២ កែស .ទឹកបរិសុទ្ធវីឃែរ ២កែស .ក្រមា ១ភួយ ១.សារុង ១.ទឹកដោះគោឆៅ ២ ឡូ.ថវិកា ១,០០០,០០០ រៀល 
ដោយឡែកអ្នកជំងឺផ្សេងៗទៀតចំនួន ០៥ គ្រួសារ ទទួលបាន៖សារុង ១ .ក្រមា ១.ថវិកាមួយចំនួ​ននិងបានឧបត្ថម្ភថវិកា​ដល់គ្រូពេទ្យ​ដែលនៅមើលថែ​ក្នុងបន្ទប់​ជនរងគ្រោះនូវថវិកា​មួយចំនួនផងដែរ