អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សិក្ខាសាលាបូកសរុប ឆ្លុះបញ្ចាំងលទ្ធផលការងារសុវត្ថិភាពចរាចរណ៍នៅ សណ្ឋាគារភ្នំពេញ


កក្រក ៖ កាលពី​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ កាកបាទក្រហម​កម្ពុជា​ បានបើក​សិក្ខាសាលា​បូកសរុប ​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារសុវត្ថិភាព​ចរាចរណ៍ ផ្តោតលើ​ផលប៉ះពាល់នៃ​ការបើកបរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង រយៈពេល ៣ឆ្នាំ (ឆ្នាំ២០១៥-២០១៧) នៅសណ្ឋាគារភ្នំពេញ​ដែលបាន​អនុវត្តក្នុង​រាជធានី- ខេត្ត​គោលដៅ ចំនួន៨ តាមរយៈ​ការគាំទ្រ​ថវិកាពី​អង្គការសម្ព័ន្ធ​អន្តរជាតិ ដើម្បីទប់ស្កាត់​ផលប៉ះពាល់នៃ​គ្រឿងស្រវឹង (អង្គការ អាយអាត)។ វគ្គនេះ​ដំណើរការ​ក្រោមអធិបតី​ភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម​កម្ពុជា និងមាន​ការចូលរួម​ពី លោកជំទាវ មឹន មាណវី អគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាន នាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់​សាធារណៈ និង លោក Brett Bivans អគ្គនាយករង ការិយាល័យ​កណ្តាល អង្គការ អាយអាត។

 
វគ្គនេះរៀបចំ​ឡើង ក្នុងគោលបំណង​ចែករំលែកពី​ភាពជោគជ័យ កត្តាប្រឈម មេរៀន​ជាបទពិសោធន៍ និងអនុសាសន៍រួម ឲ្យសាខា​និមួយៗ យកជាមូលដ្ឋាន​សម្រាប់ចងក្រង​ផែនការ និងអនុវត្តបន្ត។ មានសិក្ខាកាម ចូលរួមចំនួន ៧៦នាក់ (ស្រី ២១នាក់) ដែលជានាយកសាខា លោកស្រីនាយិកាសាខា មន្រ្តីសាខាកាកបាទក្រហមកម្ពុជា មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តសៀមរាប ព្រមទាំងដៃគូសុវត្ថិភាពចរាចរណ៍ មកពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល សហភាព សហព័ន្ធយុវជនកម្ពុជា អង្គការជាតិ-អន្តរជាតិ សមាគម​ដឹកជញ្ជូន ក្រុមហ៊ុនផលិតស្រា-ស្រាបៀ និងវិស័យឯកជន។

 

សិក្ខាសាលានេះ បានរកឃើញ​ថាក្នុងចំណោម​គោលដៅទាំង ៨រាជធានីខេត្ត ចំនួនគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធ​ហានិភ័យ​នៃគ្រឿងស្រវឹង​បានថយចុះគួរអោយកត់​សំគាល់ ចំណែកការ​យល់ដឹងរបស់ប្រជាពលរដ្ឋ និងសិស្សា​នុសិស្ស តាមតំបន់​គោលដៅ បានកើន​ឡើងជាវិជ្ជមាន​ប្រមាណ ៣០ភាគរយ ប្រៀបធៀបមុន​អនុវត្តគម្រោង។ នៅចុង​បញ្ចប់វគ្គ សិក្ខាកាមទាំង ៨ រាជធានីខេត្ត​ ប្តេជ្ញាយក​លទ្ធផល និងអនុសាសន៍រួម​ពីវគ្គ យកទៅអនុវត្ត​បន្តនៅ​តាមគោលដៅ​រៀងៗខ្លួន។