អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពិធីសំណេះសំណាលជាមួយ គណៈប្រតិភូនៃសាកលវិទ្យាល័យ ស៊ីង ហួរ នៃសាធារណរដ្ឋប្រជាមានិតចិន


កក្រក ៖ នៅទីស្នាក់ការ​កណ្តាល​ នារសៀល​ថ្ងៃទី ១៨ ខែមករា ​ឆ្នាំ២០១៨ នេះ ឯកឧត្តម ​យូ ឡាណា អគ្គលេខាធិការរង​ទី ២ កាកបាទក្រហម​កម្ពុជា ​បានទទួល​ស្វាគមន៍ និងជួប​សំណេះសំណាល​ជាមួយ គណៈប្រតិភូនៃ​សាកលវិទ្យាល័យ ស៊ីង ហួរ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន (ជាលើកទី ២) ក្នុងឱកាសដំណើរ​ទស្សនកិច្ច​សិក្សា ពីបេសកកម្ម​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ ឯកឧត្តម​អគ្គលេខាធិការរងទី ២ បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើ​សួរសុខទុក្ខ និងថ្លែងអំណរ​គុណចំពោះ​គណៈប្រតិភូ ដែល​មានការ​ចាប់អារម្មណ៍​ សិក្សា​ស្វែងយល់ពី​បេសកកម្ម​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជាពិសេស ​ការងារ​គ្រប់គ្រង​និងឆ្លើយតប​នឹងគ្រោះមហន្តរាយ​ ការងារសុខភាព​និងការថែទាំ​សុខភាពក្នុងសហគមន៍ ការងារ​ឆ្លើយតបនឹង​មេរោគអេដស៍ ជំងឺអេដស៍ ការគ្រប់គ្រង​កាកសំណល់វេជ្ជសាស្ត្រ និងការគ្រប់គ្រង​បណ្តាញយុវជន និងអ្នកស្ម័គ្រ​ចិត្តកាកបាទ​ក្រហមកម្ពុជា។ល។

 

ជាកិច្ចឆ្លើយតប លោក ចេង ហ្វេង ប្រធាន​គណៈប្រតិភូ បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់​ដឹកនាំ​នៃកាកបាទក្រហម​កម្ពុជា ដែលអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួប​សម្តែងការ​គួរសម និងសិក្សា​រៀនសូត្រ​បានជាច្រើន ពីបេសកកម្ម​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ក្នុងការឆ្លើយតប​នឹងភាពរងគ្រោះ​របស់ប្រជាជន បានទាន់​ពេលវេលា និងប្រកបដោយ​ប្រសិទ្ធភាព។

 

ជាចុងក្រោយ​ ឯកឧត្តមអគ្គលេខាធិការរង​ទី ២ បានជូនពរ​ដល់គណៈប្រតិភូ សូមទទួល​បានជោគជ័យក្នុងភារកិច្ច និងជួប​ប្រទះតែនឹងពុទ្ធពរទាំង​បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕