អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារកុមារ ដែលរងរបួស ដោយអគ្គិភ័យ នៅសង្កាត់ផ្សារចាស់


កក្រក​​ ៖ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃទី១៧​ ខែមករា ឆ្នាំ​២០១៨ នេះ​ កាកបាទ​ក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានចូលរួម​សម្តែងនូវក្តី​អាណិតអាសូរ​ និងផ្តល់អំណោយ​មនុស្សធម៌​ជូនគ្រួសារកុមារ​ ២នាក់​​ មានឈ្មោះ​ ផាន់​ សុខសំណាង​ និង​ ផាន់​ ភាងចិន​ អាយុ​ ៥ឆ្នាំ​ ដែលរងរបួស​ ក្នុង​គ្រោះអគ្គិភ័យ កាល​ពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅសង្កាត់ផ្សារចាស់​ ខណ្ឌដូនពេញ​ ដែល​ពេល​នេះ​ កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​គន្ធបុប្ផាទី៤​ រាជធានី​ភ្នំពេញ។

 

ក្នុងឱកាសនោះ​លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំ​ប្រសាសន៍​របស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​ការសោកស្តាយ​ ចំពោះឧបទ្ទវ​ហេតុដែល​បានកើត​ឡើងបណ្តាល​ឱ្យមាន​កុមាររងរបួស។ ជាមួយគ្នានេះ លោកជំទាវ ​សូមអំពាវនាវ ​ដល់ប្រជាជន​ទាំងអស់ ត្រូវប្រុងប្រយ័ត្ន​ចំពោះការប្រើប្រាស់ភ្លើង ទៀន​ ធូប​ ហ្គាស​ និងចរន្តអគ្គិសនី​ ជាពិសេស​ អាណាព្យាបាលគ្រប់រូប​ ត្រូវ​យកចិត្តទុកដាក់លើកុមារតូចៗ​ ដែលអាចបង្កឱ្យមាន​គ្រោះអគ្គិភ័យដោយ​ប្រការណាមួយ។​ ទន្ទឹមនេះ​ សូមផ្តាំផ្ញើដល់អាណាព្យាបាលរបស់កុមាររងគ្រោះ​ ត្រូវថែទាំកូន-ក្មួយទាំង​ ២នាក់​ ឱ្យបានល្អ​ អនុវត្តតាម​ការណែនាំរបស់គ្រូពេទ្យ​ និងជូនពរឆាប់​បានជាសះស្បើយឡើងវិញ។

 

ម្តាយបង្កើត​ និងម្តាយមីង​ របស់កុមាររងគ្រោះទាំង​ ២នាក់​ ដែលមកទទួល​អំណោយនាពេលនេះ​ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទ​ក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្ត​ជ្រះថ្លា ជួយដោះស្រាយ​ទុក្ខលំបាក​ដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។​ ទន្ទឹមនេះ​ ក៏សូមថ្លែងអំណរគុណ​ ចំពោះ​ រាជរដ្ឋាភិបាល​ ដែលបានគិតគូរយកចិត្តទុកដាក់​ ជាពិសេស​ ក្រុមកម្លាំងសមត្ថកិច្ច​ដែល​បានប្តូរជីវិតជួយ​សង្គ្រោះភ្លាមៗដល់កុមារទាំង​ ២​នាក់​ ហើយបញ្ជូនដល់មន្ទីរពេទ្យ​បានទាន់ពេលវេលា​។

 

គ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ៦០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ សារុង១​ ក្រមា១​ ភួយ១​ តង់១​ និងថវិកា​មួយចំនួន៕