អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ


កក្រក​ ៖​ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានចូលរួម​សម្តែង​ការសោកស្តាយ និងផ្តល់អំណោយ​មនុស្សធម៌ជាលើកទី ២ ជូនប្រជាពលរដ្ឋ​រងគ្រោះដោយភ្លើង​ឆេះផ្ទះចំនួន ១៨គ្រួសារ ស្មើនឹង ១៨ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ១៥ ម្សិលម៉ិញនេះ​ ស្ថិតនៅភូមិ​បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១ បានពាំនាំ​ប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ​និងការសោកស្តាយ ចំពោះឧបទ្ទវហេតុ​ដែលបានបំផ្លាញ​លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់​គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកជំទាវ ក៏បាន​អំពាវនាវ ដល់ប្រជាជន​ទាំងអស់ សូមមានការប្រុង​ប្រយ័ត្នចំពោះការប្រើប្រាស់​ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភព​នៃគ្រោះថ្នាក់ និងបាន​លើកទឹកចិត្តសូមកុំអស់​សង្ឃឹម ហើយប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ច​គ្រួសារឡើងវិញ ព្រោះអំណោយ​ដែលបានផ្តល់​ជូនពេលនេះ អាចជួយសម្រាល​ការលំបាកបានមួយគ្រា​ប៉ុណ្ណោះ។

 

គ្រួសាររងគ្រោះទាំងអស់បានថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម​កម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។

គ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ៦០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ សារុង១​ ក្រមា១​ ភួយ១​ តង់១​ និងថវិកា​ ២០០.០០០ម៉ឺនរៀល។​

 

សូមបញ្ជាក់ថា​ ក្រុមការងារអនុសាខា​កាកបាទក្រហម​កម្ពុជា​ ខណ្ឌសែនសុខ​ បានចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​ ១លើក​ រួចមកហើយ កាលពីព្រឹកថ្ងៃទី​ ១៦​ ខែមករា​ ឆ្នាំ២០១៨​ នេះ៕