អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

សាខារាជធានីភ្នំពេញ សួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ ក្នុងខណ្ឌច្បារអំពៅ ។


សាខាកក្រករាជធានី​ភ្នំពេញ៖ នាល្ងាច​ថ្ងៃចន័្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​ ១៥ ខែ​ មករា ឆ្នាំ ២០១៨នេះ នៅវត្ត​និរោធរង្សី សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ​ឯកឧត្តម ប៉ា​ សុជាតិវង្ស សមាជិកគណៈកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ និងជាប្រធានគណៈកម្មាធិការ​សាខា​រាជធានីភ្នំពេញ បានចុះសាកសួរ​សុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌ទៅចែកជូន​ដល់ចាស់ជរា​គ្មានទីពឹង ជនពិការ អ្នករស់នៅ​ជាមួយមេរោគ​អេដស៍ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សរុប​ចំនួន២៤០គ្រួសារ មកពីសង្កាត់​ច្បារអំពៅទី១ ច្បារអំពៅទី២ និងសង្កាត់និរោធ ក្នុងខណ្ឌច្បារអំពៅ ។

 

មានប្រសាសន៍ទៅកាន់​លោកតាលោក​យាយបងប្អូន​ប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម ប៉ា​ សុជាតិវង្ស បានពាំនាំនូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលសម្តេចប្រធាន​តែងតែយកចិត្ត​ទុកដាក់គិតគូរជាប់​ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ​ជាទូទៅ ជាពិសេសជន​រងគ្រោះ និងងាយរង​គ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" ។ ឯកឧត្តមប្រធាន​គណៈកម្មាធិការ​សាខា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យ​ទាំងការរស់នៅ​ និងការហូបចុច​ ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន​ ព្រមទាំងបើកបរ​ត្រូវគោរព​ច្បាប់ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍​ដែលអាចឡើង​ជាយថាហេតុ ហើយសូមចៀសវាង​ឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព​ ជាពិសេសចូលរួមរក្សាសន្តិភាព ដើម្បីពង្រឹងឱកាសអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តទៀត ។

 

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម ទឹកបរិសុទ្ធ១កេស តែ៥កញ្ចប់ ស្ករស២គីឡូក្រាមនិងទឹកត្រីទឹកសុីអុីវ២ដប ឬស្ករស៣គីឡូក្រាម ទឹកដោះគោ៤កំប៉ុង និងថវិកាចំនួន៥មុឺនរៀល ៕