អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិស ដៅរបស់សាខាកក្រកខេត្តសៀមរាប


សាខាកក្រកខេត្តស្វាយរៀង៖ ​នៅថ្ងៃ ព្រហស្បតិ៍ ​១០រោជ ​ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ នៅទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន បើកចំកិច្ច​ប្រជុំបូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧ និងលើកទិស ដៅ​សម្រាប់អនុវត្ត​បន្តឆ្នាំ ២០១៨ ។ 


ដោយមាន​ការចូលរួម​ពីឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មា​ធិការ​សាខា ឯកឧត្តម ​លោកជំទាវ សមាជិក ​សមាជិការ គណៈកម្មា​ ធិការ​សាខាក្រុមប្រតិបត្តិ​សាខា ព្រមទាំង លោក លោកស្រី​ជាប្រធាន ​អនុប្រធាន​គណៈកម្មាធិការ​អនុសាខាទាំង ៨ ក្រុងស្រុក សរុបចំនួន ២៤ នាក់ ។ 
ឯកឧត្តម ម៉ែន វិបុល មានមតិលើកឡើង​ដោយអបអរសាទរ ​និងការចូលរួម​របស់ គណៈកម្មាធិការសាខា និងអនុសាខា​នាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មភាព​ដែលបាន​អនុវត្តន៍កន្លងមក ស្របទៅនឹង​យុទ្ធសាស្ត្រ​ទស្សនៈវិស័យ និងបេសកម្ម សកម្មភាពការងារ​ក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាព​ក្រីក្រជួយ​ដល់ជនងាយរងគ្រោះបំផុត ។


មានប្រសាសន៍បូកសរុប​កិច្ចប្រជុំឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បានឯកភាព​ក្នុងការកែរលំអរអគារទីស្នាក់ការ​សាខា និងអនុសាខា ឯកឧត្តមបាន​សំណូមពរ​ដល់អនុសាខាទាំង ៨ ក្រុង ស្រុក ត្រូវពង្រឹងបន្ថែម​លើការងារ​រដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរក​មូលនិធិត្រូវជួយ គៀងគរមន្ថែម និយាយជារួមដោយ​ផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្ត​ទៅនៃការងារ​ស្នូល របស់សាខា និងអនុសាខាទាំងអស់​បានអនុវត្តតាម​វិស័យស្នូលទាំង ៤ ឲ្យមានដំណើរ​ការល្អស្របតាម អាណត្តិ​នៃការងារ ទោះបីមានការខ្វះចន្លោះក្នុងការចូលរួម​របស់គណៈកម្មាធិការសាខា មិនបានគ្រប់ សមាសភាពក៍ដោយ ក៍យើងនៅមាន​សមាជិក សមាជិការសកម្មក្នុង​ចលនាជួយ​បំផុស​គំនិត និងការផ្តួច ផ្តើមឲ្យមាន​ដំណើរការល្អ ។ ចំពោះអនុសាខាបើទោះបីការអនុវត្តទៅមានភាពខុសគ្នា មានចំណុចខ្លាំង និងចំណុចខ្សោយ ក៍នៅតែខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការដោះស្រាយគ្រោះមហន្តរាយជូនប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា ។