អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកក្រកខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ ជនពិការនៅខេត្តកំពង់ឆ្នាំង


កក្រក ៖​ នាព្រឹ​កថ្ងៃអង្គារ៍ ៨រោច​ ខែបុស្ស ឆ្នាំរកា​ ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៨ នេះ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា បានទទួល​ជួបសំណេះ​សំណាល និងទទួលអំណោយ ជាភួយ ចំនួន ២.០០០ (ពីរពាន់) ពីក្រុម​អ្នកស្ម័គ្រចិត្ត បាន គីមូន ដឹកនាំ​ដោយ លោកស្រី ហ៊ីយ៉ាន់ស៊ុក លី ប្រធានក្រុម​ការិយាល័យ ក្រុងជុងហ្សុ ​សរុបរួម​ចំនួន ៣៧នាក់។

 

ក្នុងឱកាសនោះដែរ លោកជំទាវ​អគ្គលេខាធិការ បានថ្លែងអំណរគុណ​ចំពោះ ក្រុមអ្នកស្ម័គ្រចិត្ត បាន គីមូន ដែលបានប្រគល់អំណោយ​ជូនកាកបាទក្រហម​កម្ពុជា ហើយកាកបាទក្រហមកម្ពុជា នឹងនាំយកអំណោយ​ទាំងនេះទៅជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រឱ្យបានទាន់​ពេលវេលា ដោយមិនទុកឱ្យអ្នក​ដែលត្រូវការឱ្យ​ជួយនៅរង់ចាំ​យូរឡើយ។

 

ជាទីបញ្ចប់​លោកស្រី ហ៊ីយ៉ាន់ស៊ុក លី តំណាង​ឲ្យក្រុម​អ្នកស្ម័គ្រចិត្ត បានគីមូន បានថ្លែងអំណរគុណ​ចំពោះលោកជំទាវ​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឲ្យក្រុម​អ្នកស្ម័គ្រចិត្ត បានគីមូន បានចូលរួម​ចំណែកក្នុងការងារ​មនុស្សធម៌​ជាមួយកាកបាទក្រហម​កម្ពុជា​ដើម្បីកាត់បន្ថយភាព​ក្រីក្រដល់​ប្រជាពលរដ្ឋកម្ពុជា។