អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

អនុសាខាកក្រកខណ្ឌមានជ័យចុះសួរសុខទុក្ខកម្មករ កម្មការិនីរោងចក្រនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១


សាខាកក្រករាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​ ៦ ខែ​ មករា ឆ្នាំ ២០១៨នេះ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមារុណ​ ប្រធាន​គណៈកម្មាធិការ​អនុសាខា បានចុះសាកសួរ​សុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ​ទៅចែកជូន​ដល់បងប្អូន​កម្មករ កម្មការិនី​រោងចក្រ ចំនួន៣០គ្រួសារ រស់នៅក្នុង​សង្កាត់ស្ទឹងមានជ័យទី១ ។

 

មានប្រសាសន៍នាឱកាសនោះ លោកប្រធាន​គណៈកម្មាធិការ​អនុសាខា បានពាំនាំនូវ​បណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូន​កម្មករ កម្មការិនីទាំងអស់​ប្រកបដោយ​សេចក្តីនឹករលឹក ព្រមទាំងសូម​ឲ្យបងប្អូនទាំងអស់​ត្រូវយកចិត្តទុកដាក់​គិតគូរពីសុខភាព បរិភោគចំណីអាហារ​ដែលមានជីវជាតិ ​និងសូមប្រុងប្រយត្ន័​បង្ការចំពោះគ្រោះអគ្គីភ័យ ព្រមទាំងបើកបរត្រូវគោរព​ច្បាប់ចរាចរណ៍​ ។

 

អំណោយមនុស្សធម៌​ដែលគ្រួសារ​នីមួយៗទទួលបានរួមមាន៖ អង្ករ​​៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកសុទ្ធ១យួរ​ និងថវិកាចំនួន១មុឺនរៀល ៕