អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាពលរដ្ឋខ្វះខាតស្បៀងនៅស្រុកស្រីស្នំទទួលអំណោយពីសាខាកក្រកខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨ នៅវត្តពង្រ​ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង​ អនុប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី បាន ​ជួបសំណេះសំណាល​សួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ​ខ្វះខាតស្បៀង​ចំនួន១៣១គ្រួសារ មកពី៥ភូមិ ក្នុង​ឃុំត្រាំសសរ ស្រុកស្រីស្នំ ដោយសារ​កាលពី​រដូវវស្សាទឹកជនលិចស្រូវ​របស់ពួកគាត់រហូត​ដល់រលួយ​មួយភាគធំ។

មានប្រសាសន៍នាឱកាស​នោះលោកជំទាវ បានពាំនាំនូវការ​ផ្ដាំផ្ញើសួរសុខទុក្ខ​ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏ដូចជាឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយណា​មួយឡើយ។ លោកជំទាវ ក៏បានបន្តថា នេះជារដូវរំហើយសូមបងប្អូន​ទាំងអស់ត្រូវចេះប្រុងប្រយ័ត្ន​ចំពោះសុខភាព ពិសេសកូនៗ បើឃើញថាមិនស្រួល​ត្រូវប្រញាប់​បញ្ជូនទៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។ លោកជំទាវបន្តទៀតថា ថ្វីត្បិតតែអំណោយ​មនុស្សធម៌ដែលបាន​នាំយកមកចែក​ជូនបងប្អូននា​ពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាក​របស់បងប្អូន​បានមួយកម្រិត ហើយក៏ជាការ​បង្ហាញនូវការយក​ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពី​សំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា​មានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

 

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូនក្នុង​មួយគ្រួសារទទួលបាន៖ -អង្ករ២៥គីឡូក្រាម -មី១កេស -ទឹកត្រី១យួរ -ប្រេងឆា១ដប និងថវិកា៤ម៉ឺនរៀល។

 

បន្ទាប់ពីចែកអំណោយមនុស្សរួច លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា និងប្រតិភូ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ដែលបានសាសង់កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៧ ហើយសម្រេចលទ្ធផលបានប្រហែល ៩០ភាគរយ.។