អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សំណេះសំណាល កម្មករ-កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី និង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ


កក្រក​ ៖​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានអញ្ជើញ​ជួបសំណេះសំណាល និងចែកអំណោយ​ជាលើកទី ២ ជូន កម្មករ-កម្មកា​រិនី ក្រុមហ៊ុន ស៊ីនទ្រី និងកម្មករ-កម្មការិនី នៃមន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ ចំនួន ២,១២៥នាក់ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា។

 

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែង​នូវការកោត​សរសើរ និងថ្លែងអំណរគុណ ចំពោះកម្មករ-កម្មការិនី​អនាម័យទាំងអស់ ដែលបានខិត​ខំបំពេញការងារ​យ៉ាងយកចិត្តទុកដាក់​ ក្នុងការប្រមូលសំរាម និងសម្អាតតាមដងផ្លូវ រមណីដ្ឋាន សួនច្បារ និងគេហដ្ឋាន ធ្វើឱ្យទីក្រុងមានសោភ័ណភាព បរិស្ថាន​ និងអនាម័យល្អ។ ជាមួយគ្នានេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវ​ចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវយក​ចិត្តទុកដាក់ វេចខ្ចប់សំរាមឱ្យមាន​របៀបរៀបរយ ហើយប្រមូល​ដាក់ក្នុងធុង​សំរាមឱ្យបានត្រឹមត្រូវ ដើម្បី​អនាម័យ​ក្នុងគេហដ្ឋាន ទី​សាធារណៈ ក៏ដូចជាទូទាំង​រាជធានីភ្នំពេញ​ទាំងមូល ព្រោះបញ្ហានេះ ជាការរួមចំណែក​ទទួលខុសត្រូវ​របស់ពលរដ្ឋម្នាក់ៗ។

 

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​ផ្តល់អនុសាសន៍​ផ្តាំផ្ញើសំខាន់ៗរួមមាន ៖ 
- សូមប្រជាពលរដ្ឋ ក្មួយៗ យុវវ័យ ដែលមក​រស់នៅក្នុងរាជធានី​ភ្នំពេញ ត្រូវចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ហើយជៀសឆ្ងាយពីអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ ជាពិសេស ការសេពគ្រឿង​ញៀន គ្រឿងស្រវឹង ប្រព្រឹត្ត​ល្បែងស៊ីសង-ល- ដែលនាំឱ្យមានអំពើហិង្សា ចោរកម្ម កាប់សម្លាប់គ្នាជាដើម។


- សូមនាំគ្នាកសាង​នូវអំពើល្អ យុត្តិធម៌ សច្ចធម៌ក្នុងសង្គម និង​ត្រូវដឹងគុណ សងគុណ ឪពុកម្តាយ អាណាព្យាបាល និង​ចាស់ព្រឹទ្ធាចារ្យ។
- សូមជៀសវាងឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំប្រឆាំងមេរោគឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។
- សូមថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមាន​អនាម័យក្នុងការរស់នៅ ពិសេស ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាង​ជំងឺតម្កាត់ផ្សេងៗ និងការចំណាយក្នុងគ្រួសារ។
- សូមចូលរួមគោរព​ច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ​នូវអត្រាស្លាប់ និងពិការ​ភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលនេះ​នៅតែជាបញ្ហា​ប្រឈមរបស់យើងទាំងអស់គ្នា។

 

សូមបញ្ជាក់ថា កម្មករ-កម្មការិនីទាំង ២,១២៥នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប និងថវិកា ១០០,០០០រៀល៕