អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរ៉ាំរ៉ៃទទួលអំណោយពីកក្រក


កក្រក​ ៖​ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧ នេះ សម្តេច​ចៅហ្វាវាំង គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហម​កម្ពុជា អមដំណើរ​ដោយថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក អ្នកស្ម័គ្រចិត្ត​ និងយុវជន​កាកបាទក្រហមកម្ពុជា​ បានអញ្ជើញចុះ​សួរសុខទុក្ខ និងចែកអំណោយ​កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមាន​ជំងឺរ៉ាំរ៉ៃ ចំនួន ៦៣៩គ្រួសារ​ រស់នៅស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដែលពិធី​នេះប្រព្រឹត្តទៅនៅក្នុងសាលាស្រុកកំពង់លែង។

 

ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង បានពាំនាំព្រះរាជ​បណ្តាំរបស់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ​ ចំពោះប្រជាពលរដ្ឋទាំងអស់ និងសូមផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ​ ត្រូវគោរពច្បាប់ចរាចរណ៍​​ និងចូលរួមលុប​បំបាត់ការ​ប្រើប្រាស់គ្រឿងញៀន​ អំពើហិង្សា​ ក្នុងសហគមន៍​ដែលខ្លួនរស់នៅ។

 

ប្រជាពលរដ្ឋ​ទាំងអស់ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំ​កាកបាទក្រហមកម្ពុជា​ ដោយយកចិត្ត​ទុកដាក់ មានក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹមដល់​ប្រជាជន​ទូទៅជួបការលំបាក​ដោយគ្មាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

 

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១​ នំប៉័ង​ ១ដើម​ ​ ទឹកសុទ្ធ​ ១ដប និងថវិកាមួយចំនួន។​ ដោយឡែក​ សាខា​ កក្រក​ ខេត្តកំពង់ឆ្នាំង​ បានផ្តល់អាវរងារមួយ​សម្រាប់គ្រួសារនីមួយៗ៕