អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចូលរួមទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត


សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បានប្រារព្ធ​ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០១៧ ក្រោម​ប្រធានបទ "អ្នកស្ម័គ្រចិត្ត ដើម្បី​អភិវឌ្ឍន៍​ខ្លួនអ្នក និងសង្គម" ដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្ដម សំ សំអាត អនុប្រធាន​គណៈកម្មាធិការ​សាខា រួមជាមួយ​នឹង សមាជិក សមាជិក​គណៈកម្មាធិការសាខា អនុសាខា ថ្នាក់ដឹកនាំ-មន្ត្រីអនុសាខា មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ១០៥នាក់ (ស្រ្តី ៤៦នាក់) ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានពាំនាំ​ប្រសាសន៍​របស់ឯកឧត្តមប្រធាន​កិត្តិយសសាខា ឯកឧត្តមប្រធានគណះកម្មាធិការសាខា ពិសេសសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

 

ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមថាទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានអាយុកាល ១៥៤ឆ្នាំមកហើយ។ ទិវានេះ បានផ្តោតលើគុណ​តម្លៃនៃការងារស្ម័គ្រចិត្ត ដែល​ជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករ​មនុស្សធម៌ប្រកប​ដោយប្រសិទ្ធភាព និងទាន់​ពេលវេលា។ ជាក់ស្តែងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្តល់​ក្តីសង្ឃឹម និងភាពកក់​ក្តៅដល់អ្នកងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង ។

 

ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំង ១០៥នាក់ ដែលចូលរួមក្នុងឱកាសនោះ សាខាបានផ្តល់ក្នុងម្នាក់ៗរួមមាន ៖ អាវ១ មួក១ ភួយ១ មុង១ ក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕