អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះទទួលអំណោយពីសាខាកក្រកខេត្តកំពត


សាខាកក្រកខេត្តកំពត ៖ នៅព្រឹក​ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពត ដឹកនាំ​ដោយលោក​ជំទាវ អ៊ុន សុគន្ធា សមាជិក​កិត្តិយស​សាខា និងសហការី​ បានចុះសួរសុខ​ទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ផ្តល់ជូនគ្រួសារ​ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២គ្រួសារ ស្ថិតនៅ២ឃុំ ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះ លោកជំទាវ បានពាំនាំមកនូវ​ការផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូរពីសុខទុក្ខ​របស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ មានទុក្ខ​លំបាក មានជំងឺ ជនរងគ្រោះ និងជនងាយ​រងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ និងសូមឲ្យ​បងប្អូនប្រជាពលរដ្ឋទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ពីព្រោះពេល​នេះជារដូវក្តៅ។

 

អំណោយផ្តល់​ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកបរសុទ្ធ២កេស ទឹកផ្លែឈើ ១កេស កៅស៊ូតង់១ ក្រមា១ មុង១ ភួយ១ សារុង១ និងថវិកាមួយ​ចំនួន និងសប្បុរសជន​ឧបត្ថមថវិកាបន្ថែមក្នុង​មួយគ្រួសារៗចំនួន ២៤០,០០០រៀលផងដែរ៕