អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខជនរងគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់នៅអន្លុងវែង


កក្រក ៖ រសៀល​ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៧ ​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់ឲ្យ ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហម​កម្ពុជា និងសហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូនដល់​ជនរងគ្រោះចំនួន ៤នាក់ ដែលរងគ្រោះ​ថ្នាក់ដោយសារ​ផ្ទុះគ្រាប់កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅ៤ភូមិ ២ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

 

នាឱកាសនោះ​ដែរ ឯកឧត្តមវេជ្ជ. បានសម្ដែងនូវការ​សោកស្ដាយ​ចំពោះឧបទ្ទវហេតុ​នៃគ្រោះថ្នាក់​ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ហើយសូមបង​ប្អូនកុំអស់​សង្ឃឹម សម្រាក​ព្យាបាលជំងឺ​ឲ្យបានជា​សះស្បើយ និងលេបថ្នាំឲ្យបានទៀងទាត់​តាមការណែនាំរបស់គ្រូពេទ្យ។

 

អំណោយដែល​បានផ្ដល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង ទឹកដោះគោឆៅ ៣យួរ​ ស្ករស ​កន្លះគីឡូក្រាម​ ទឹកសណ្តែក ១កេស ក្រូចពោធិសាត់ ១ឡូក្រាម ក្រមា១ មុង១ ភួយ១ សារុង១ និងថវិកាមួយចំនួនផងដែរ៕