អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

រាជរដ្ឋាភិបាល និងកាកបាទ​ក្រហម​កម្ពុជាចែលអំណោយសង្គ្រោះដល់ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ​ស្រុក​ស៊ី​ធរ​កណ្តាល​ ​ខេត្ត​ព្រៃវែង


ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ញឹម វណ្ណដា អនុ​ប្រធាន​ទី១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ ​គ្រោះ​មហន្តរាយ និង​ជា​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា អម​ដំណើរ​ដោយ លោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញិក​កាកបាទ​ក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់ លោកជំទាវ​កត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ​ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន ឯកឧត្តម ផាន់ ចាន់ធុល ប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា សាខា​កាកបាទ​ក្រហម​កម្ពុជា​ជា​ច្រើន​រូប​ទៀត​ បាន​នាំ​យក​អំណោយ​សង្រ្គោះ​ របស់​ រាជ​រដ្ឋាភិបាល​ រួម​ជា​មួយ​កាកបាទ​ក្រហម​កម្ពុជា​ ​និង​ អំណោយ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​ ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន ១.៦០០​គ្រួសារ ដែល​មក​ពី ១៣​ឃុំ ក្នុង​ស្រុក​ស៊ីធរ​កណ្តាល និង​ស្រុក​ពារាំង ខេត្ត​ព្រៃវែង ​នា​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​ តុលា ឆ្នាំ ២០១១ ​នៅ​បរិវេណ​វត្ត​ព្រៃ​ស្លា​ ​ស្រុក​ស៊ីធរ​កណ្តាល។
 
បន្ទាប់​ពី​បាន​ស្ដាប់​សេចក្តី​រាយការណ៍​ពី​ស្ថានភាព​ទឹក​ជំនន់​រួច​មក​ ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​ បាន ​សំដែង​នូវ​ក្តី​អាណិត​អាសូរ និង​សោក​ស្តាយ​នូវ​អ្វី​ដែល​ប្រទេស​កម្ពុជា បាន​បាត់​បង់ និង ខូច​ខាត នា​ពេល​នេះ ឯកអគ្គ​រដ្ឋទូត​ចិន មាន​ប្រសាសន៍​ថា ប្រទេស​ចិន​បាន​ផ្តល់​នូវ​សម្ភារៈ និង​ថវិកា គិត​ជា​ទឹក​ប្រាក់​ជាង ៨លាន​ដុល្លារ សហ​រដ្ឋ​អាមេរិក ​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា ទោះបី​ជា​ទំហំ​នៃ​សម្ភារៈ នេះ​មាន​ចំនួន​តិចតួច​ក៍​ដោយ តែសេចក្តី ស្រឡាញ់​រាប់​អាន នៃ​ប្រជា​ជន​ចិន និង ប្រជា​ជន​កម្ពុជា មាន​ទំហំ​ធំធេង ។ ឯកអគ្គ​រដ្ឋទូត​ចិន​បាន​បញ្ជាក់​ថា សូម ប្រជាជន​ទាំង​អស់​កុំ​ព្រួយ​បារម្ភ​ដរាប​ណា​មាន​សម្តេច​ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី សម្តេច​ខិតខំ​ជួយ​បងប្អូន​ជា​រៀង​រហូត ។
 
ក្នុង​ឱកាស​នេះ​ដែរ លោកជំទាវ អ៊ុក ម៉ាលី បាន​មាន​ប្រសាសន៍​សំណេះ​សំណាល ដោយ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ដែល​មាន​សម្តេច​ទាំង​បី សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ពិសេស សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវ​កិត្តិព្រឹទ្ធ ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​ជា​និច្ចកាល សម្តេច និង លោកជំទាវ តែង​តែ​គិតគូ ​ពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​រាជ ​ធានី​ ខេត្ត​ទាំង​អស់ ។ លោកជំទាវ ក៏​បាន​សំណូម​ពរ ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ស្តារ​ឡើង​វិញ ​ក្នុង​ការ​បង្ក​បង្កីត​ផល ស្រូវ ​ដំណាំ ​បន្លែ ​ដើម្បី​បង្កើន​ជីវភាព​រស់​នៅ​ឲ្យ​បាន​ប្រសើ​ឡើង​វិញ​ ទទ្ទឹម​នឹង​នោះ​ដែរ​សូម​ឲ្យ​បង​ប្អូន​ថែ​រក្សា ​សុខភាព​ឲ្យ​បាន​ល្អ ​ជា​ពិសេស​ ​កុមារ ​ស្រ្តី​មាន​ផ្ទៃពោះ​ ​និង​ ​ចាស់​ជរា​។ នៅ​ពេល​ទឹក​ស្រក​ទៅ ​ត្រូវ​សម្អាត​ជុំ​វិញ​ផ្ទះ ​និង​ពិនិត្យ​ស្តារ​ឡើង​វិញ​ដូច​ជា​ ​អណ្តូង​ទឹក​ ​បង្គន់​អនាម័យ​ ជា​ការ​ចាំ​បាច់ និង​ត្រូវ​ផឹក​ទឹក​ដាំ​ពុះ​ជា​និច្ច​។
 
ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ញឹម វណ្ណដា ​ក៏​បាន​មាន​ប្រសាសន៍​ដោយ​បញ្ជាក់​អំពី​ការ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​ សម្ព័ន្ធ ​​ផ្លូវ​ថ្នល់​ស្ពាន​ ​ដែល​ខូច​ខាត​ដោយ​គ្រោះ​ទឹក​ជំនន់​ ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ ​ក៏​ដូច​ជា​ក្នុង​បណ្តា​ខេត្ត​នានា​ទាំង​ដប់​ប្រាំពីរ ​ដែល​ត្រូវ​ពិនិត្យ​និង​ជួស​ជុល​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​។
 
អំណោយ​ដែល​បាន​ចែក​ជូន​នា​ពេល​នេះ​ ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ក ២៥​គីឡូ​ក្រាម មី ១កេស ត្រីខ១០កំប៉ុង ​អំបិល​១​គីឡូ​ក្រាម​ ​ទឹក​ក្រូច​ ​២​កំប៉ុង សាប៊ូ​កក់​សក់៤៨​កព្ចាប់​តូច មុង១ ភូយ១ ​កម្រាល​ពណ៌ស១ និង ថ្នាំ​ពេទ្យ ​១កព្ចាប់​។​ ​សូម​បញ្ជាក់ថា​ ​អង្ករ​ជាអំណោយ​រាជ​រដ្ឋាភិបាល​កម្ពុជា មី ​ត្រីខ​ ​ជា​អំណោយ​កាកបាទ​ក្រហម​កម្ពុជា និង​សប្បុរស​ជន អំបិល​ជា​អំណោយ​ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​វៀតណាម ទឹក​ក្រូច​ជា​អំណោយ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ មុង ភូយ កម្រាល​ពណ៌​ស ជា​អំណោយ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន និង​សាប៊ូ​កក់​សក់​អំណោយ​ក្រុមហ៊ុន​យូនីលីវើ​ខេមបូឌា​លីមីតធីត។