អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សិក្ខាសាលាបូកសរុបលទ្ធផល គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាពនៅខេត្តកំពត


កក្រក​ ៖​ នៅថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ​ បានបើកសិក្ខាសាលាបូកសរុបលទ្ធផល​ គម្រោង​សុវត្ថិភាពចរាចរណ៍​ និងពិការភាព​ ឆ្នាំ២០១៧​ និងលើកទិស​ដៅបន្តឆ្នាំ​ ២០១៨​ ដោយមានការអញ្ជើញ​ចូលរួមពី​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១ កាកបាទក្រហម​កម្ពុជា ថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកំពត​ តំណាងអង្គការ​ Light For The world នាយក-មន្ត្រីសាខាគោលដៅ​ មន្ត្រីទីស្នាក់ការ​កណ្ដាល អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា នៃខេត្តកំពត សរុបចំនួន​ ៤០នាក់​ ដែលអង្គសិក្ខាសាលា​នេះប្រព្រឹត្តទៅ​មន្ទីរសុខាភិបាល​ខេត្តកំពត។

 

ទន្ទឹមនឹងប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពី​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ លោកជំទាវអគ្គលេខាធិការរងទី ១ បានថ្លែងអំណរគុណ​ចំពោះ​ លោកជំទាវ​ យូ​ សុគន្ធ​ ប្រធាន​គណៈកម្មាធិការសាខាកក្រក​ ខេត្តកំពត​ ដែលបានបង្ហាញជូនអង្គសិក្ខាសាលា​ពីសកម្មភាពមនុស្សធម៌​ និងវឌ្ឍនភាពរបស់សាខា​ ដែលបានអនុវត្តក្នុងរយៈពេល​មួយឆ្នាំកន្លងមក។​ ជាមួយគ្នានោះ​ លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះ​ដៃគូ​សហប្រតិបត្តិការនានា​ ដែលជួយឧបត្ថម្ភគាំទ្រដល់គម្រោងសុវត្ថិភាពចរាចរណ៍​ និងពិការភាព​ របស់​ កាកបាទក្រហមកម្ពុជា​ ដែលមានបេសកកម្ម​ "រួមចំណែកកាត់បន្ថយភាពក្រីក្រ​ និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ" ដែលនេះជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក ក្នុងការកាត់បន្ថយអត្រាស្លាប់​ និងពិការ​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ និងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ​ តាមរយៈ​ ការអប់រំផ្សព្វផ្សាយ​ ស្តីពី​ សុវត្ថិភាពចរាចរណ៍​ បញ្ហាសុខភាព​ ការប្រើប្រាស់គ្រឿងញៀន​ អំពើហិង្សា​ និងគ្រោះថ្នាក់ផ្សេងៗ។

 

ជាចុងក្រោយ​ លោកជំទាវ​ បានផ្តាំផ្ញើ​ និងជូនពរដល់អង្គសិក្ខាសាលា​ ធ្វើការពិភាក្សាគ្នាឱ្យផុសផុល​ គិតគូររួមគ្នា​សំដៅឱ្យបានកាន់តែជោគជ័យ​ និងប្រសើរថែមទៀតក្នុងការអនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍​ ឱ្យសមស្របទៅនឹងការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា​ ក្នុងការពង្រឹងសមត្ថភាពទៅតាមទិសវិមជ្ឈការ​ វិសហមជ្ឈការ​ ពង្រឹងសាខា-អនុសាខា​ រហូតដល់សហគមន៍​ និងការកសាង​សុខសន្តិភាព​ ស្ថិរភាព​ និងវឌ្ឍនភាពនៅក្នុងប្រទេសកម្ពុជាយើង៕