អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបការទប់ស្កាត់អំពើហិង្សាក្នុង​​​​ កម្មវិធីសុខភាពសហគមន៍ នៅខេត្តកំពត


កក្រក៖ ថ្ងៃព្រហស្បហិ៍ ​១១រោច​ ខែមិគសិរ​ ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ១៤ ខែធ្នូ ​ឆ្នាំ២០១៧ លោកជំទាវ ពុំ ចន្ទីនី ​អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា អញ្ជើញជាគណៈអធិបតី​ក្នុងកម្មវិធី​ បិទវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបការ​ទប់ស្កាត់អំពើហិង្សា​ក្នុងកម្មវិធី​សុខភាព​សហគមន៍ និងសង្គ្រោះបឋម​ នៅខេត្តកំពត ដោយមានការ​ចូលរួមពីនាយក នាយករង ជនបង្គោល​សុខភាពមក​ពីសាខា កក្រក ចំនួន ១៩ និងមន្ត្រីថ្នាក់កណ្តាលសរុប ២៥ នាក់។ ក្នុងឱកាសនោះ លោកជំទាវ​បានពាំនាំនូវ​ការសួរសុខទុក្ខ របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន និងបានគូសបញ្ជាក់ថា ៖

 

១- កក្រក មានឋានៈស្របច្បាប់ គឺជាជំនួយការ​ឲ្យអាជ្ញាធរសាធារណៈ 
២- លើកកម្ពស់វប្បធម៌​អហឹង្សានេះ កក្រក មានចែងក្នុងយុទ្ធសាស្រ្ត ២០១១-២០២០ ក្នុងទិសយុទ្ធសាស្រ្តទី៣ 
៣- ទោះបីកម្ពុជា បាននិងកំពុងរស់​នៅក្នុងសុខសន្តិភាព​ពេញបរិបូរ​ក៏ដោយ ក៏នៅមានប្រជាជនងាយរងគ្រោះ និងរងគ្រោះ ដែលត្រូវការ​ឲ្យជួយដែរ។ ក្នុងចំណោម​ជនងាយរងគ្រោះទាំងនោះក៏មានស្ត្រី ក្មេងស្រី និងប្រុស ដែលកំពុង និងអាចរងគ្រោះ​ដោយអំពើហិង្សា។ ក្នុងតួនាទីជាជំនួយការ​ឲ្យអាជ្ញាធរសាធារណៈ និងអនុវត្តតាម​គោលការណ៍គ្រឹះទាំង៧​របស់ចលនាកាបាទក្រហម កក្រក ត្រូវបញ្ជ្រាបការ​លើកកម្ពស់វប្បធម៌អហិង្សា​ទៅតាមគម្រោង-កម្មវិធី ឬសកម្មភាពគ្រប់វិស័យ។ ដូចនេះមន្រ្តីទាំងអស់ពេល​ត្រឡប់ទៅវិញ ត្រូវរៀបចំឯកសារ​ខ្លីសង្ខេបល្អមួយ ជូនទាំងថ្នាក់ដឹកនាំ ​ទាំងអ្នកស្ម័គ្រចិត្ត យុវជន ដើម្បីប្រើប្រាស់​ក្នុងបេសកកម្ម​នីមួយៗ និងស្វែងរកការ​គាំទ្រទាំង​ទឹកចិត្ត និងថវិកា ដើម្បីឲ្យការងារនេះ​បានបញ្ជ្រាប​ដោយរលូន និងមានប្រសិទ្ធភាព។
៤- ចូរចាំថាពេលមាន​ជម្លោះកក្រក គ្មានសមត្ថកិច្ច កាត់សេចក្តី​ខាងណាត្រូវ ឬខុសទេ ត្រូវគោរព​គោលការណ៍គ្រឹះទាំង៧ គឺគ្រាន់តែមាន​សិទ្ធិក្នុងការសម្របសម្រួល កុំឲ្យមានអំពើហិង្សា​កើតឡើង ហើយធ្វើការជាមួយអាជ្ញាធរ​មានសមត្ថកិច្ចឲ្យល្អ តាមលទ្ធភាព​ដែលអាចធ្វើបាន។