អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពិធីប្រគល់អណ្ដូងទឹកស្អាត ជូនប្រជាពលរដ្ឋ ឃុំត្រពាំងច្រេស ខេត្តរតនគីរី


កក្រក ៖ នៅព្រឹក​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំ​ពិធីប្រគល់​អណ្ដូង​ទឹកស្អាត​ចំនួន ៥ ឱ្យប្រើប្រាស់​ជាផ្លូវការ ជូនប្រជាពលរដ្ឋ​ចំនួន ១២៧ គ្រួសារ ស្មើនឹង ៦៣៣ នាក់។ ពិធីនេះប្រព្រឹត្ត​ទៅនៅភូមិបី ឃុំត្រពាំងច្រេស ​ស្រុកកូនមុំ ខេត្តរតនគិរី ក្រោមអធិបតីភាព ​ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហម​កម្ពុជា និងមានការអញ្ជើញ​ចូលរួមពី ឯកឧត្ដម គិត ទ្រី អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្តរតនគិរី មន្ត្រីសាខា-អនុសាខា យុវជន និងប្រជាពលរដ្ឋចំនួន ៩០ នាក់។

 

មានប្រសាសន៍នា​ឱកាសនោះ ឯកឧត្ដមវេជ្ជ. បានពាំនាំនូវប្រសាសន៍​សួរសុខទុក្ខ និងសេចក្ដី​នឹករលឹក ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងមានប្រសាសន៍​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ ដែលចូលរួម​ក្នុងពិធីនោះមាន៖ 


១, សូមថែរក្សាសុខភាពឱ្យបាន​ល្អប្រសើរ ជាពិសេសត្រូវ​ពិសារទឹកឆ្អិនជាប្រចាំ
២, សូមចូលរួមថែរក្សា​សមិទ្ធផលនេះឱ្យបានគង់វង់យូអង្វែង
៣, ត្រូវជៀសឱ្យឆ្ងាយ​ពីគ្រឿងញៀន គ្រឿងស្រវឹង ជាពិសេសការ​ប្រើប្រាស់អំពើហិង្សា​គ្រប់រូបភាព។ 
៤, ត្រូវចូលរួមគោរពច្បាប់​ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា និងត្រូវ​ប្រុងប្រយ័ត្នជានិច្ច​រាល់ពេលធ្វើដំណើរ។

 

ប្រជាពលរដ្ឋដែល​ចូលរួមក្នុងឱកាសនោះ ស្ត្រីម្នាក់ៗទទួលបាន សារុង១ និងបុរសៗ ទទួលបាន ក្រមា១។ ក្រោយពីទទួលបាន​សមិទ្ធផលនេះ ប្រជាពលរដ្ឋមានសេចក្ដីរំភើប​ក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និង​ថ្លែងអំណរគុណចំពោះ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាលតែងតែ​គិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយ​មិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយឡើយ។

 

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា បានផ្ដល់ជូន​អណ្ដូងទឹកស្អាតចំនួន ២៦៧ អណ្ដូង ដល់​ប្រជាពលរដ្ឋនៅ​តាមជនបទ ក្នុងខេត្តចំនួន ៩ ដែលក្នុងនោះខេត្តរតនគិរី ទទួលបាន ៣៤ អណ្ដូង សម្រាប់ប្រជាពលរដ្ឋ​ចំនួន ៨៥២ គ្រួសារ​ ស្មើនឹង ៤៣២២ នាក់៕