អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាជូនអំណោយដល់ជនពិការ អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍


 

កក្រក ៖ ដោយមើល​ឃើញពី​ទុក្ខលំបាក​របស់ជនពិការ​ និងដើម្បី​ចូលរួម​ក្នុងទិវាជនពិការ​កម្ពុជាលើកទី ១៩ និងទិវាជនពិការ​អន្តរជាតិលើកទី​ ៣៥ ផងនោះ នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយ​ជាលើកទី ៧ រួមមាន ថវិកាចំនួន ៥លានរៀល និងគ្រឿង​ឧបភោគ-បរិភោគ​មួយចំនួន ជូនជនពិការ​ចំនួន ៧១នាក់ នៃអង្គការសកម្មភាព​លើយុវវ័យ​ពិការ ដើម្បីអភិវឌ្ឍន៍​ មានអាសយ​ដ្ឋាននៅ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ដែលពិធីនេះ​ប្រព្រឹត្តទៅនៅ​ទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ លើកទឹកចិត្ត និងការ​កោតសរសើរ ចំពោះជនពិការ​ទាំងអស់ ដែលខិតខំ​តស៊ូ ជំនះគ្រប់ឧបសគ្គ​ក្នុងជីវិតរស់នៅ តាមរយៈ ការប្រមូល​ផ្តុំគ្នាជាក្រុម ជាអង្កការ ឬសមាគម ដើម្បីពង្រឹង​សមត្ថភាព ជំនាញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។ នេះជាផ្នែកមួយនៃការចូល​រួមជារាជរដ្ឋាភិបាល​កម្ពុជា ក្នុងការអនុវត្ត​គោលនយោបាយជាតិ​លើកកម្ពស់ជនពិការ ឱ្យរស់នៅ​ស្មើមុខស្មើមាត់​ ក្នុងសង្គមដែលមាន​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចប្រធាន​បទសម្រាប់ទិវាជនពិការ ឆ្នាំ ២០១៧នេះ បានលើកឡើងថា “ធ្វើឱ្យមាន​ភាពរឹងមាំ ស្របនឹងសង្គមមួយមាន​សន្តិភាពសម្រាប់​ទាំងអស់គ្នា”។

 

ឆ្លើយតបទៅនឹង​អំណោយដ៏ថ្លៃថ្លា​ទាំងអស់នេះ ជនពិការទាំង ៧១នាក់ ដែលមក​ពីខេត្តកំពង់ស្ពឺ កំពង់ចាម តាកែវ កំពត ព្រៃវែង និងរាជធានីភ្នំពេញ បានសម្តែង​នូវការដឹងគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតា​មនុស្សធម៌ តែងមានចិត្តសប្បុរស ផ្តល់ភាពកក់ក្តៅ ក្តីមេត្តា ករុណា និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋ​ជួបការលំបាក ដោយគ្មាន​ការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ បង-ប្អូនពិការ បានតាក់តែង​ចម្រៀងមួយបទ មានចំណងជើងថា “ទឹកចិត្តជនពិការសម័យតេជោ” និងបានច្រៀង​ចម្រៀងជូនអង្គពិធី ដើម្បីជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងជូនពរ សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ អាយុយ៉ឺនយូរដើម្បីធ្វើជាម្លប់​ដ៏កក់ក្តៅរបស់​ជនពិការ និងជនងាយ​រងគ្រោះឲ្យបានយូរអង្វែង​ថែមទៀត។

 

អំណោយដែលបានផ្តល់ជូនអង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ រួមមាន ៖ អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ៥លានរៀល។ ដោយឡែក ជនពិការទាំង ៧១នាក់ ម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល។

 

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ធា្លប់បានផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រគុំតន្ត្រីជនពិការសប្បុរសធម៌ របស់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍ បានចំនួន ៦លើករួចមកហើយ ដែលថ្ងៃនេះជាការផ្តល់ជូនលើកទី ៧៕