អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​២៣៥៣គ្រួសារ​ ​មក​ពី​ស្រុក​ចំនួន​ពីរ​ ​នៃ​ខេត្ត​កណ្ដាល​ ទទួល​អំណោយ​សង្គ្រោះ​


រជា​ជន​រង​គ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​ចំនួន​ ​៧១៦​គ្រួសារ​ ​(ឃុំ​សំបួរ​មាស​ចំនួន​ ​៣៩០​គ្រួសារ​ ​និង​ឃុំ​ស្វាយ​អំពារ​ចំនួន​ ​៣២៦​គ្រួសារ​) មក​ពី​ស្រុក​មុខកំពូល​ចំនួន ​១៦៤១​គ្រួសារ​ ​(ឃុំ​កំពង់​ឧស​ចំនួន​ ​៣៥៧​គ្រួសារ​ ​ឃុំ​កោះ​ចិន​ចំនួន​ ​៣៥៨​គ្រួសារ​ ​និង​ឃុំ​កំពង់​ហ្លួង​ចំនួន​ ​៩២៦​គ្រួសារ​) បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​កាកបាទ​ក្រហម​ កម្ពុជា​ ​នៅ​ពេល​ដោយ​ឡែ​កៗ​ពី​គ្នា​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​២៧ (នៅ​ក្នុង​បរិវេណ​វត្ត​ភូមិ​ថ្មី​ ​ឃុំ​ស្វាយ​អំពារ​) និង​ថ្ងៃ​ទី​ ​២៨ ខែ​ ​តុលា​ ​ឆ្នាំ​២០១១ (នៅភូមិថ្នល់បត់ ឃុំកោះចិន ចម្ងាយ ២ គីឡូ​ម៉ែត្រ​ ពី​ស្ពាន​ព្រែក​ក្ដាម​ តាមផ្លូវជាតិ)

ឯក​ឧត្ដម​ ​ឈុ​ន​ ​ស៊ី​រុន​ ​ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​សមាជិក​គណៈ​កម្មា​ធិការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា​ ​ប្រធាន​កិត្តិយស​គណៈ​កម្មា​ធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​ ​រួម​ដំណើរ​ដោយ​ ​លោក​ ​ហួ​ ​គឹម​ហួត​ ​នាយក​ ​នាយក​ដ្ឋាន​រដ្ឋបាល​ហិរញ្ញ​កិច្ច​នៃ​កាកបាទ​ក្រហម​កម្ពុជា​ ​ព្រម​ទាំំ​ង​ថ្នាក់​ដឹកនាំ​សាខា​ ​អាជ្ញាធ​រ​ខេត្ត​គ្រប់​លំដាប់​ថ្នាក់​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជា​ជន​រង​គ្រោះ​ ​និង​សម្ដែង​នូវ​ការ​សោក​ស្តា​យ​ចំពោះ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ​និង​ផល​ដំណាំ​របស់​បង​ប្អូ​ន​។​

នា​ឱ​កាស​នោះ​ដែរ​ ​ ​ឯក​ឧត្ដម​ ​ឈុ​ន​ ​ស៊ី​រុន​ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចំពោះ​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ ​ហើយ​តែង​តែ​ធ្វើ​ការ​ណែនាំ​ដល់​អាជ្ញា​ធ​រ​ខេត្ត​ ​និង​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ធ្វើ​ការ​សហ​ការ​គ្នា​ ​និង​បាន​អំពាវ​នាវ​រក​ជំនួយ​សប្បុរស​ធម៌​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ដើម្បី​ជួយ​ស​ង្គ្រោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំ​ន​ន់​។​ ​ឯក​ឧត្ដម​ ​ក៏​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ប្រជា​ពលរដ្ឋ​មើល​ថែ​កូន​ចៅ​តូ​ចៗ​ ​និង​ចាស់​ជរា​ខ្លាច​មាន​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ ​និង​យក​ចិត្ត​ទុកដាក់​ថែ​រក្សា​សុខ​ភាព​ឱ្យ​បាន​ល្អ​ ​ដោយ​ត្រូវ​ពិសា​ទឹក​ឆ្អិន​ជា​ដរាប​។​

អំណោយ​យក​មក​ចែក​ជូន​នៅ​ពេល​នេះ​ក្នុង​មួយ​គ្រួសា​រៗ​ទទួល​បាន​ ​អង្ករ​ ​២៥​គីឡូ​ក្រាម​ ​មី​១កេស​តូច​ ​ត្រី​ខ​១០កំប៉ុង​ ​សារុង​១ មុង​១ ភួយ​១ ក្រមា​ ​១ សាប៊ូ​កក់​សក់​១កញ្ចប់​ ​(ស្មើ​នឹង​ ​៤៨​កញ្ចប់​តូច​) ទឹក​ក្រូច​២កំប៉ុង​ ​អំបិល​១គីឡូក្រាម​ ​ប៊ីដុង​ទឹក​ចំណុះ​២០លី​ត្រ​ចំនួន​១ (សម្រាប់​តែ​ស្រុក​មុខកំពូល​ប៉ុណ្ណោះ​) សាប៊ូ​ដុស​ខ្លួន​១ដុំ​ ​ថ្នាំ​ក្ល​រ៉ា​មីន​១០គ្រាប់​ ​និង​ថ្នាំ​រាក​១០គ្រា​ប់​។​
សូម​បញ្ជាក់​ថា​៖
អង្ករ​ ​ជា​អំណោយ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុជា​ ​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​
មី​ ​សារុង​ ​ក្រមា​ ​មុង​ ​ភួយ​ ​ត្រី​ខ​ ​ជា​អំណោយ​របស់​សាធារណ​រដ្ឋ​កូ​រ៉េ​ ​តាម​រ​យៈ​ ​កាកបាទ​ក្រហម​កម្ពុជា​​
ទឹក​ក្រូច​ ​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​
អំបិល​ ​ជា​អំណោយ​របស់​ធនាគារ​វិនិយោគ​អភិវឌ្ឍ​ន៍​វៀ​ត​ណា​ម​ ​និង​ព្រះ​គ្រូ​ធ​ម្មា​ចា​រ្យ​ ​ធៀ​ន​ ​វុ​ទ្ធី​ វត្ត​ទួល​រាជា​ ​ស្រុក​កោះធំ​ ​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​
សាប៊ូ​កក់​សក់​ ​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ ​យូនីលីវ័រ​ ​កាំ​បូ​ឌី​យា​ ​លី​មី​ធី​ត​ ​តាម​រ​យៈ​ ​ក​ក្រក​
ប៊ីដុង​ទឹក​ចំណុះ​២០​លី​ត្រ​ ​និង​សាប៊ូ​ដុស​ខ្លួន​ ​ជា​អំណោយ​របស់​របស់​អង្គ​ការ​ ​UNICEF​ ​តាម​រ​យៈ​ ​មន្ទីរ​អភិវឌ្ឍ​ន៍​ជនបទ​ខេត្ត​កណ្ដាល​
ថ្នាំ​ពេទ្យ​ ​ជា​អំណោយ​របស់​មន្ទីរ​សុខា​ភិបា​ល​ខេត្ត​កណ្ដាល

សំឡេងអ្នកទទួលផល


អ៊ំ​ប្រុស​ ​ចា​ន់​ ​ជី​ម​ ​អាយុ​ ​៧៨ឆ្នាំ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ភូមិ​អន្លង់​ស្រែង​ ​ឃុំ​សំបួរ​មាស​ ​ស្រុក​មុខកំពូល​ ​ត្រូវ​ទឹក​ជន់​លិច​តាំង​ពី​ថ្ងៃ​បិណ្ឌ​១មក​ម្ល៉េះ​ ​ហើយ​ដើម​ចេក​ ​ខ្នុរ​ ​ស្វាយ​ ​ត្រូវ​ខូច​រលួយ​ ​ដោយសារ​លិច​ទឹក​យូ​រ​។​ ​រី​ឯ​បង​ស្រី​ ​សេង​ ​ចា​ន់​ថុ​ល​ ​នៅ​ភូមិ​ខាង​លើ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​ផ្ទះ​របស់​គាត់​លិច​ត្រឹម​ដើម​ទ្រូង​ ​បណ្ដាល​ឲ្យ​ដំណាំ​ខូច​ខាត​ទាំងស្រុង​ ​ហើយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​ទី​ផ្សារ​ក៏​ចំណាយ​ច្រើ​ន​។​ ​លោក​ទាំង​ពីរ​ ​មាន​សេចក្ដី​សប្បាយ​រីករាយ​ដោយ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហម​កម្ពុជា​ ​ព្រោះ​ថា​ ​កន្លង​មក​នេះ​ពុំ​ទាន់​មាន​ ​ស្ថាប័​ន​ ​និង​អង្គ​ភាព​ណា​ ​មក​ចែក​នៅ​ឡើយ​។

អ៊ំ​ប្រុស​ ​ទឹម​ ​ស៊ន​ ​អាយុ​ ​៨២ឆ្នាំ​ ​រស់​នៅ​ភូមិ​កំពង់​ឧស​ ​ឃុំ​កំពង់​ឧស​ ​ស្រុក​ពញា​ឮ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ផ្ទះ​របស់​គាត់​លិច​ទឹក​ជំនន់​ទន្លេ​មេ​គ​ង្គ​ ​ធ្វើ​ឲ្យ​ខូច​ខាត​ ​ស្រូ​វ​ ​និង​ដំណាំ​ចេក​ ​ស្វា​យ​។​ ​លោក​អ៊ំ​ ​បាន​សំណូម​ពរ​ឲ្យ​ជួយ​ ​ស្រូ​វ​ពូជ​ ​និង​ជួយ​ស្បៀង​រយៈ​ពេល​ខ្លី​បន្ត​ទៀត​ ​និង​សូម​ឲ្យ​ជួយ​ជួស​ជុល​ផ្លូវ​ឡើង​វិញ​ផង​។​
បង​ស្រី​ ​កូប​ ​ហា​លី​ម៉ាស​ ​អាយុ​ ​៥៨ឆ្នាំ​ ​រស់​នៅ​ក្នុង​ភូមិ​ឃ្លាំង​ស្បែក​ ​ឃុំ​កំពង់​ហ្លួង​ ​ស្រុក​ពញា​ឮ​ ​ប្រកប​មុខ​របរ​លក់​ថ្នាំ​បុរាណ​ ​បាន​ឲ្យ​ដឹង​ថា​ ​ភូមិ​របស់​គាត់​ត្រូវ​ទឹក​លិច​ ​ពិបាក​ក្នុង​ការ​ប្រកប​មុខ​របរ​ ​ហើយ​ដំណាំ​របស់​គាត់​ក៏​ខូច​ខាត​ធ្ងន់​ធ្ង​រ​។​ ​បង​ស្រី​បាន​បញ្ជាក់​ថា​ ​គាត់​មាន​ចិត្ត​សប្បាយ​រីករាយ​ដោយ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហម​ ​ដោយ​ពុំ​មាន​ការ​រើសអើង​ពូជ​សាសន៍​ ​និង​មិន​ប្រកាន់​បក្ស​ពួ​ក​។

អត្ថបទនិងរូបភាពដោយ យូ ឡាណា

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ០២ ខែ វិច្ឆិកា ឆ្នាំ​២០១