អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

គ្រួសារមានជីវភាពខ្វះខាត ក្នុងស្រុករមាសហែកទទួលអំណោយពីសាខាកក្រកខេត្តស្វាយរៀង


សាខាកក្រកខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតប ទៅនឹង តម្រូវការ  របស់ ប្រជាពលរដ្ឋ មានជីវភាព ខ្វះខាតជួបការលំបាក  នៅថ្ងៃសុក្រ ទី ៥ រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ ក្រុមការងារ សាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង  ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មា ធិការសាខា ព្រមទាំងក្រុម ប្រតិបត្តិសាខា មន្ត្រីអនុសាខា កាកបាទក្រហមកម្ពុជា ស្រុករមាសហែក  បាននាំយក​អំណោយ​មនុស្សធម៌ ចែក ជូន ចាស់ជរា ៥៣ គ្រួសារ កុមារកំព្រា ១០ គ្រួសារ ជនពិការ ៥ នាក់ និងគ្រួសារមាន​ជីវភាពខ្វះខាត ៥៩ គ្រួសារ សរុប ១២៧ គ្រួសារ មកពី ៤ ឃុំក្នុងស្រុករមាសហែក គឺឃុំ​អណ្តូងត្របែក ៣២ គ្រួសារ ត្រស់ ២៦ គ្រួសារ អំពិល ២៩ គ្រួសារ និងឃុំគគីរ ៤០ គ្រួសារ ។


ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា បានពាំនាំនូវការផ្តាំផ្ញើរ​ការសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដល់ប្រជាពលរដ្ឋ​ទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេច​តែងតែគិតគូពីសុខទុក្ខ​របស់បងប្អូនគ្រប់​ពេលវេលា ។

 

លោកជំទាវ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​យកចិត្ត ទុកដាក់ពីសុខភាព រក្សាឲ្យបាន​នូវអនាម័យ​ទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាង​ពីជម្ងឺដង្កាត់ផ្សេងៗមក​បៀតបៀន ព្រមទាំងសូមឲ្យ​បងប្អូនដែលរស់​នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការ​សាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញ​ទៅមក និងចៀសវាងឲ្យឆ្ងាយ​ពីអំពើអសកម្មនានាដែលសង្គមជាតិ​ស្អប់ខ្ពើម ជៀសវាង​ឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់​ចរាចរណ៍ ដើម្បីឲ្យភូមិ សង្កាត់យើងមាន​សុវត្ថិភាព និងរស់នៅប្រកប​ដោយភាពសុខដុមរមនា ។


ស្បៀង និងសម្ភារដែលបានចែកជូនទាំង ១២៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មី ១ កេសមុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០,០០០ រៀល ។