អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

អ្នករស់នៅជាមួយមេរោគអេដស៍នៅសាលាឃុំ អន្លង់វិលទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង


កក្រក ៖ នាព្រឹក​ថ្ងៃពុធ ៣ រោច ខែ មិគសិរ ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ៦ ខែ ធ្នូ គ.ស ២០១៧ ​ឯកឧត្តម យូ ឡាណា ​អគ្គលេខាធិកា​រងទី២ កាកបាទក្រហម​កម្ពុជា និងមន្ត្រីសាខា​អនុសាខា បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌ជូនបងប្អូន​អ្នករស់នៅជាមួយ​មេរោគអេដស៍ចំនួន៥គ្រួសារ​ (នៅសាលាឃុំ ​អន្លង់វិល ស្រុក សង្កែ ខេត្តបាត់ដំបង)។

 

មានប្រសាសន៍​នាឱកាសនោះ ឯកឧត្តម ​បានពាំនាំនូវការ​ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ​នៃវេទិការភាពជាអ្នកដឹកនាំ​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក ​ចំពោះការឆ្លើយតប​មេរោគអេដស៍-ជំងឺអេដស៍ នៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់​គិតគូរចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ​ជំនឿសាសនា ឬនិន្នាការនយោបាយណា​មួយឡើយ។

 

ឯកឧត្តម ​បានបន្តថា ថ្វីត្បិត​តែអំណោយ​មនុស្សធម៌ដែល​បាននាំយកមកជូននាពេលនេះមានចំនួន​តិចតួចក្ដី តែនេះជាការជួយគ្នា​ក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញ​នូវការយកចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់​ថ្នាក់ដឹកនាំ​ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់ទី​កន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងក្តីអាណិត អាសូរ ចំពោះបងប្អូនទាំងអស់ ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឲ្យយើងទាំងអស់គ្នា រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឲ្យបាន នូវការឆ្លងរាលដាលនៃជំងឺអេដស៍។ ធ្វើការលើកទឹកចិត្តដល់​បងប្អូនទាំងអស់កុំឲ្យអស់ក្តីសង្ឃឹម ព្រោះជំងឺអេដស៍នាពេលបច្ចុប្បន្ន យើងមាន​ថ្នាំប្រឆាំង ហើយតែបងប្អូន​គោរពឲ្យបានទៅតាមវេជ្ជ​បញ្ជារបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួន​ឱ្យបានល្អ នោះយើងនឹង​អាចរស់រាន​ដូចពលរដ្ឋទូរទៅដែរ។

 

អំណោយដែល​បានផ្ដល់ជូន ១គ្រួសារទទួលបាន៖ - មុង១ - ភួយ១ - សារុង១ - ក្រមា១ - មី១កេស - ត្រីខ១យួ- អង្ករ៣០គីឡូក្រាម ទឹកសុទ្ធ១កេស និងថវិកា ៥ម៉ឺនរៀល។