អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ម៉ាវ៉ាន់ ជីឡានី


នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី ៦ ខែធ្នូ​ ឆ្នាំ២០១៧ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានទទួល​ជួបសវនាការ ​និងសម្តែង​ការគួរសមជាមួយ ​លោក ម៉ាវ៉ាន់ ជីឡានី (Mr. Marwan Jilani) ប្រធាន​ក្រុមគាំទ្រ​កម្រងប្រទេស​របស់​សហព័ន្ធអន្តរជាតិ​ប្រចាំទីក្រុងបាងកក​ ដែលពិធីនេះ​ប្រព្រឹត្តទៅនៅទីស្នាក់ការ​កណ្តាល កាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែង​នូវក្ដីសោមនស្ស​រីករាយក្រៃលែងដែលបានជួប​សំណេះសំណាល​ជាមួយ លោក ម៉ាវ៉ាន់ ជីឡានី និងគណៈប្រតិភូ ​ព្រមទាំងបាន​ថ្លែងអំណរគុណដល់ សហព័ន្ធអន្តរជាតិ​នៃសមាគម​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ដែលជាដៃគូ​សហប្រតិបត្តិការមនុស្សធម៌ដ៏​រលូន តែងតែ​ជួយឧបត្ថម្ភគាំទ្រ​ទាំងថវិកា និងសម្របសម្រួល​ការងារបច្ចេកទេស​ ដល់កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩១មក ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការរបស់​ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត បានទាន់​ពេលវេលា​ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បានរៀបរាប់ពីរចនាសម្ព័ន្ធ​ការងារ​របស់កាកបាទក្រហម​កម្ពុជា ដែលមានចាប់​ពីថ្នាក់កណ្តាល សាខា អនុសាខា ក្រុម រហូតដល់យុវជន​ និងអ្នកស្ម័គ្រចិត្ត ដែលសុទ្ធសឹង​ជាប្រតិបត្តិករ​មនុស្សធម៌បំពេញ​ការងារទៅ​តាមវិស័យស្នូលទាំង ៤ និងគោលការណ៍​គ្រឹះទាំង ៧ របស់ចលនា។

 

ទន្ទឹមនឹងនេះ លោក ម៉ាវ៉ាន់ ជីឡានី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប្រធាកកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួប​សម្តែងការ​គួរសម និងថ្លែងនូវការកោតសរសើរ​ចំពោះការរីកចម្រើនក្នុងការបំពេញបេសកកម្ម​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ជាពិសេស ទទួលបាន​ការជឿទុកចិត្ត​ពីសំណាក់សប្បុរសជន និងភាពកក់ក្តៅពី​ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន។ តាមរយៈនេះ ក្នុងនាមសហព័ន្ធ​អន្តរជាតិ នឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់​កាកបាទក្រហមកម្ពុជា​គ្រប់កាលៈទេសៈ ហើយនិងបន្ត​ផ្សព្វផ្សាយ​ពីសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា ដែលសម្រេចក្នុងពេលកន្លងមក ជូនដល់សមាគមជាតិ​ដទៃទៀត ក៏ដូចពិភពលោកទាំងមូល៕